CamNews

ព័ត៌មានបច្ចេកវិទ្យា 

ក្រុមហ៊ុន សាមស៊ុង នឹងផ្តល់ដងថតរូបឥតគិតថ្លៃបន្ថែម រាល់ការទិញSamsung Galaxy A

ព័ត៌មានបច្ចេកវិទ្យា ៖ ដោយមើលឃើញនូវតម្រូវការរបស់យុវជនខ្មែរ នាសម័យថ្មីដែលមានការពេញ និយម ជាមួយ ការថត​ Selfie សម្រាប់​​បង្ហោះរូបភាព​  ដ៏ស្រស់ស្អាត ប្លែកៗ របស់ខ្លួនទៅលើបណ្តាញ Facebook ក្រុមហ៊ុន Samsung នឹងធ្វើការផ្តល់ជូន​ដល់អតិជនរបស់ Samsung A series។


ឥលូវនេះ អ្នកក៏អាចធ្វើការថតជាមួយមនុស្សជាទីស្រឡាញ់នៅ  តាមឆ្នេរសមុទ្រ, ការឡើងភ្នំ, ការជិះ នាវាកម្សាន្ត ឬក៏ការជួបជុំក្នុងគ្រួសារផងដែរ។

ក្រុមហ៊ុន Samsung​​ នឹងធ្វើការផ្តល់ជូនដ៏អស្ចារ្យនេះ នៅ តាម   បណ្តាហាងលក់ទូរស័ទ្ទនានា​នៅក្នុង រាជ ធានីភ្នំពេញ ក្រុងតាខ្មៅ កំពង់ចាម  សៀមរាប​ បាត់ដំបង បន្ទាយមានជ័យ ប៉ោយប៉ែត ក្រុងព្រះ សីហនុ និងកំពង់ស្ពឺដោយមានការថែមជូនដងថត Selfie ដែលមានតម្លៃ $25ដោយឥតគិតថ្លៃចាប់ពី ថ្ងៃទី 22 មិថុនា  ខាងមុខ  នេះ រហូតដល់ ថ្ងៃទី31 ខែកក្កដា​ ។ ទូរស័ព្ទស្មាតហ្វូន Galaxy A3, Galaxy A5 និង Galaxy A7 ជាប្រភេទទូរស័ព្ទដៃទំនើបដែលមានកាម៉េរ៉ាមុខរហូតដល់ 5 មេកាភិចសែល ល្អ បំផុតសំរាប់ការថតរូបនៅគ្រប់ស្ថានការណ៍។


ទូរស័ព្ទ Samsung Galaxy A ស៊េរីជាទូរស័ព្ទទំនើប ជាមួយ   រូបរាង តួលោហៈមានកំរាស់ ស្តើង  និង មានកម្មវិធី ថតរូបខ្លួនឯង Selfie ប្លែកៗច្រើនម៉ូដដើម្បីផ្សាភ្ជាប់អ្នកទៅនឹងសង្គមស៊ីវិល័យជាពិសេស មនុស្សជំនាន់ថ្មី ដែលចូល ចិត្តបង្ហាញស្ទីលកាលីបប្លែកៗរបស់ខ្លួនវាមាន អេក្រង់ Super AMOLED ដែលមានពន្លឺច្បាស់ ដូចធម្មជាតិជាមួយនឹងស៊ីម Hybrid ។​ ជាមួយនឹងដងថត Selfie​​ នេះ លោកអ្នក អាចថតរូបដោយប្រើ Samsung Galaxy A ស៊េរី កាន់តែងាយស្រួលជាងមុនហើយកាន់ តែស្អាត ជាង មុន ជាមួយគ្រប់ស្តាយ៍ដែលអ្នកចង់បាន។​

តើលោកអ្នកនៅរង់ចាំអីទៀត? What are waiting for?

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែក  បច្ចេកវិជ្ជាដោយ  ផ្តល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់ រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់ តែប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូបឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE   ឧបករណ៍  វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិក ចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

ប្រភព ៖ Samsung Cambodia

 


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech S6 edge