CamNews

ទូរស័ព្ទ 

HTC Desire 516 តម្លៃទាបបំផុត បង្ហាញខ្លួន ជាបន្ដបន្ទាប់

ក្រោយពីជោគជ័យរបស់ HTC Desire 816 និង Desire 610 ក្រុមហ៊ុនទូរស័ព្ទមកពីតៃវ៉ាន់ កំពុង តែត្រៀមបញ្ចេញផលិតផលថ្មីស្រឡាងមួយទៀត ដែលមានតម្លៃទាប នោះគឺស្មាតហ្វូន Desire
516 ។

ជាមួយនឹងអ្វីដែលត្រូវបានគេបង្ហើបឱ្យដឹងនៅប្រទេសចិន អំពីម៉ូដែលស្មាតហ្វូននេះ វានឹងមាន
២កំណែ។ ក្នុងនោះ កំណែដំបូងមានឈ្មោះថា Desire 516t ដែលនឹងប្រើប្រាស់ ប្រូសេសឺរ quad
-core Mediatek រួមនឹង RAM 512MB ។ ចំណែកកំណែមួយផ្សេងទៀត មានឈ្មោះថា Desire
516w ។ Desire 516w នឹងមានគ្រឿងម៉ាស៊ីនលំដាប់ខ្ពស់ជាងបន្ដិច ដោយប្រើប្រាស់ប្រូសេសឺរ
quad-core Snapdragon និង RAM 1 GB ។

ម៉ាស៊ីនទាំងពីរនេះ នឹងត្រូវបានបំពាក់អេក្រង់ 5 inch ដែលមានកម្រិតរីសូលូសឹន 540 x 960
pixel ព្រមទាំងកាមេរ៉ា 5 Mpx ។

បន្ទាប់ពីបង្ហាញខ្លួននៅក្នុងទីផ្សារចិន ថ្មីៗនេះ Desire 516 ក៏ត្រូវបានបញ្ចេញលក់ នៅក្នុងបណ្ដា
ប្រទេសមួយនៅតំបន់អាស៊ី នោះគឺឥណ្ឌា ដោយត្រូវបានដាក់​លក់ក្នុងតម្លៃ ១០០០០ Rupee គឺ
ប្រហែល ១៦៥ដុល្លារអាមេរិក៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ tech/gsmarena


Tags: HTC Desire 516 India