CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Android គ្មានរន្ធដោតកាស 3.5mm ដំបូងគេរបស់ HTC លេចចេញរូបរាងជាក់ស្តែង

បណ្តារូបភាពដែលប្រិយមិត្តឃើញនៅខាងក្រោមនេះ គឺជារូបភាពនៃស្មាតហ្វូនម៉ូដែលថ្មី ដែល HTC ជិតធ្វើការបង្ហាញណែនាំ វាគឺ HTC Bolt។ នេះគឺជាឧបករណ៍ដំបូងគេប្រើ Android របស់ HTC ដែល​បានបំបាត់ចោលនូវរន្ធដោតកាស 3.5mm ហើយប្តូរទៅប្រើរន្ធ USB C សម្រាប់ប្រើទាំងការសាកថ្ម ផ្ទេរ​ឯកសារ និងសម្លេង។ ដូច្នេះ យ៉ាងហោចណាស់ពួកយើងមាន Motorola, Apple, LeEco និង HTC ដែលបានបញ្ចេញនូវគំរូស្មាតហ្វូនដែលគ្មានរន្ធដោតកាស 3.5mm ស្ថិតក្នុងម៉ូដែលស៊េរីខ្ពស់។

ប្រភពព័ត៌មានបានឲ្យដឹងថា HTC Bolt នឹងមានទំហំអេក្រង់ 5.5" FullHD កាមេរ៉ាក្រោយ 18MP f2.0 ថតវីដេអូបាន 4K កាមេរ៉ាមុខ 8MP មាន RAM 3GB អង្គផ្ទុកទិន្នន័យ 64GB និងមាន Mode សម្លេង BoomSound ដែលមានដំណើរការ ពេលស្តាប់តាមរយះ headphone។

ស្មាតហ្វូននេះត្រូវបានគេរំពឹង​ថា វានឹងប្រើប្រព័ន្ធប្រតិបត្តិការ Android 7.0 ពេលវាបង្ហាញខ្លួន៕

- Samsung បញ្ចេញ Tablet កាត់ Laptop Galaxy TabPro S Gold Edition ដំឡើង RAM ឡើង 8 GB និង SSD 256 GB

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ VentureBeat, Tinhte


Tags: HTC HTC Bolt Smartphone Hightech