កាលពីពេលថ្មីៗនេះ នៅប្រទេសរ៉ុស្ស៊ី ក្រុមហ៊ុនវិស្វកម្មមួយ ឈ្មោះថា Arch Group
បានបង្កើត ប្រអប់សម្រាប់គេង (Sleepbox) សម្រាប់ដាក់តាមអាកាសយានដ្ឋាននានា ឲ្យអ្នកធ្វើដំនើរអាចសម្រាកបានខណៈដែលពួកគេរង់ចាំជើងហោះហើរ ឬ ជើងហោះ
ហើររបស់ពួកគេត្រូវបានពន្យាពេល។
ប្រអប់សម្រាប់គេងនេះ មានបណ្តោយ ២.៥ ម៉ែត្រ ទទឹង ១.៦ ម៉ែត្រ ជាមួយនឹងកំពស់
២.៥ ម៉ែត្រ ទៅ ៣ ម៉ែត្រ ត្រូវបានគេដាក់ឲ្យប្រើប្រាស់មុនដំបូងគេនៅអាកាសយានដ្ឋាន
អន្តជាតិមួយនាទីក្រុងម៉ូស្គូឈ្មោះ Sheremetyevo។
នៅក្នុងប្រអប់នេះ អ្នកធ្វើដំនើរទទូលបាននូវ
-ការទស្សនាភាពយន្តដែលបញ្ចាំងនៅលើផ្ទាំងក្រណាត់សនៃបង្អួច
-ទូទស្សន៍ដ៍ទំនើប
-កំព្យូទ័រដែលមានភ្ជាប់បណ្តាញអ៊ីនធឺណែត
-កន្លែងសម្រាប់ផ្ទុកឥវ៉ាន់នានា
-បង្អូចដែលត្រូវបានប្រើប្រាស់ដោយប្រព័ន្ធអេឡិចត្រូនិចសម្រាប់បិទមិនឲ្យអ្នកខាងក្រៅមើល
ឃើញអ្នកស្នាក់នៅ
ក្រៅពីការប្រើប្រាស់ប្រអប់សម្រាប់គេងនេះនៅតាមអាកាសយានដ្ឋាន អ្នកតំនាងឲ្យក្រុម
ហ៊ុន បាននិយាយថា ប្រអប់នេះក៍អាចប្រើប្រាស់សម្រាប់ដាក់នៅខាងក្រៅផ្ទះផងដែរ។
ចំពោះតម្លៃនៃការស្នាក់នៅក្នុងប្រអប់នេះ នៅឯអាកាសយានដ្ឋាននៅទីក្រុងម៉ូស្គូ ត្រូវបាន
គិតក្នុងរយៈពេល ៣០ នាទីម្តង ពោលគឺបើអ្នកស្នាក់នៅកាន់តែយូរ នៅតម្លៃនឹងកាន់
តែខ្ពស់។
![](/FileManager/Articles/mce/2011/9/25/5202-9b7c9b5a-aaca-4e2a-a739-fb13f8008262.jpg)
![](/FileManager/Articles/mce/2011/9/25/5202-1d1e4e25-bdb0-48da-a6de-546069177d1a.jpg)
![](/FileManager/Articles/mce/2011/9/25/5202-37ba4677-24c3-4cc2-a52a-87ac0e39b92c.jpg)
![](/FileManager/Articles/mce/2011/9/25/5202-98fb725d-1bc2-4c23-9d90-8288f545ca89.jpg)
(dailymail)
ដោយៈសំអាត