CamNews

ទូរស័ព្ទ 

IPhone ជំនាន់ថ្មី នឹងមានប្រព័ន្ធរក្សាលំនឹង ដូចសត្វឆ្មា ពេលធ្លាក់

ក្រុមហ៊ុន Apple ទើបតែបានចុះឈ្មោះកម្មសិទ្ធិបញ្ហាថ្មី ដែលបំពាក់បច្ចេកវិទ្យា ជួយឱ្យ iPhone រួច
ពី “គ្រោះថ្នាក់” ដោយការរក្សាបានលំនឹង នៅពេលធ្លាក់លើថ្ម។

ក្នុងពេលអនាគត បណ្ដាស្មាតហ្វូន iPhone ជំនាន់ថ្មី នឹងមានសុវត្ថិភាព និងរឹងមាំជាងបច្ចុប្បន្ន
ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដែលទើបត្រូវបាន Apple ចុះឈ្មោះជាកម្មសិទ្ធិបញ្ហា។ សមត្ថភាព
រក្សាលំនឹងនៅពេលធ្លាក់ របស់ iPhone ជំនាន់ថ្មី អាចកើតឡើងបាន ដោយសារ accelerometer
, ម៉ាស៊ីនរោទ៍ , gyroscope និង GPS។ គំនិតនេះ ត្រូវបានរកឃើញ ដោយយោងទៅលើសត្វឆ្មារ
ដែលជាសត្វមួយប្រភេទ ពូកែខាងរក្សាលំនឹង ពេលធ្លាក់ដល់ដី។

ប្រសិនគំនិតខាងលើ ត្រូវបានគេបំពាក់លើឧបករណ៍នានារបស់ Apple គេជឿជាក់ថា បញ្ហាបែក
បាក់ដោយសារការធ្លាក់ របស់ iPhone ជំនាន់ថ្មី នឹងត្រូវបានកាត់បន្ថយច្រើន។

iPhone ជំនាន់​ថ្មី នឹង​បំពាក់​បច្ចេក​វិទ្យា​រក្សា​លំនឹងដូច​សត្វ​ឆ្មា

ការធ្លាក់របស់ iPhone តែងតែនាំមកនូវវិបត្តិធំសម្រាប់អ្នកប្រើប្រាស់ ពិសេសគឺបញ្ហាបែកអេក្រង់
ដូច្នេះ នៅពេលបច្ចេកវិទ្យាខាងលើ ត្រូវបានប្រើប្រាស់ iPhone ដែលធ្លាក់នឹងអាចបង្វិលជ្រុងដែល
រឹងមាំបំផុតរបស់វា ឱ្យប្រឈមនឹងផ្ទៃដី ឬថ្ម។

ទូរស័ព្ទ​ដែល​ធ្លាក់​ចុះ នឹង​អាច​បង្វែរ​ជ្រុង​រឹង​បំផុត ទៅ​ប្រឈម​នឹង​ដី

ជាងនេះ Apple ថែមទាំងលើកឡើងនូវករណីមួយចំនួន ដូចជាការបំពាក់ពោងខ្យល់ក្នុង iPhone
ដើម្បីឱ្យវាអាចធ្លាក់ចុះសន្សឹមៗ និងមានសុវត្ថិភាពបំផុតផងដែរ។ សង្ឃឹមថា Apple នឹងបំពាក់
បច្ចេកវិទ្យានេះ នៅលើ iPhone 7 និង iPhone ជំនាន់បន្តបន្ទាប់ទៀត៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Techcrunch


Tags: iPhone balance falling ស្មាតហ្វូន ធ្លាក់ រក្សា​លំនឹង