CamNews

ជប៉ុនទិញកោះជម្លោះ Diaoyu ពីប្រទេសចិន

ជប៉ុន៖ រាជរដ្ឋាភិបាលជប៉ុន បានយល់ព្រមទិញប្រជុំកោះ នៅក្នុងសមុទ្រចិនខាងកើត នៅ
ត្រង់តំបន់ដីកោះ ដែលមានជម្លោះជាមួយចិន កាលពីថ្ងៃពុធ សប្តាហ៍មុន។

រដ្ឋាភិបាលជប៉ុន នឹងចុះហត្ថលេខាលើកិច្ចសន្យាទិញកោះជម្លោះនោះ  ក្នុងពេលឆាប់ៗ នេះ
ពីប្រទេសចិន  ក្នុងតំលៃ ២,០៥  កោដិ យេន  ស្មើនឹង ២៦លានដុល្លារ   ដែលមានឈ្មោះជា
ភាសាជប៉ុន Senkaku និងជាភាសាចិន មានឈ្មោះថា Diaoyu

គួររំលឹកផងដែរថា កោះ SenkakuDiaoyu  គឺជាកោះមួយ  ដែលគ្រប់គ្រងដោយប្រទេស
ជប៉ុន   តំាងពីយូរមកហើយ      តែត្រូវបានប្រទេសចិន     ធ្វើការទាមទារដណ្តើមកោះនេះ
ពីប្រទេសជប៉ុនមកវិញ។ មូលហេតុ   ជប៉ុនយល់ព្រមទិញដីកោះ ដែលជាកម្មសិទ្ធិរបស់ខ្លួន
ដោយសារតែ ជប៉ុនមានការធុញទ្រាន់  ពីទីក្រុងប៉េកំាង  ប្រទេសចិន ចេះធ្វើការតែទាមទារ
និងបង្កជម្លោះជាមួយនឹងជប៉ុន ជាច្រើនលើក ច្រើនសារមកហើយ។ ដូច្នេះ ជប៉ុនក៏សម្រេច
ចិត្តទិញដីកោះជម្លោះនេះ ពីប្រទេសចិន ដើម្បីបញ្ចប់រឿងជម្លោះដីកោះដ៏ចម្រុងចម្រាសនេះ៕

ដោយ៖ វណ្ណៈ
ប្រភព៖ channelnewsasia


Tags: Japan Japan govt to buy islands disputed with China