CamNews

យានយន្ត 

Daytona 675 កំពុង​បោះ​ជំហានចូលវាយលុក​ទីផ្សារម៉ូតូធំហើយ

ក្រុមហ៊ុន Triumph ជាក្រុមហ៊ុនមួយដែលទទួលការគាំទ្រពីបណ្ដាប្រទេសភូមិភាគអឺរ៉ុប ប៉ុន្ដែប៉ុន្មាន​ក្រោយ​មក ក្រុមហ៊ុននេះ ឈានជើងចូលក្នុងទឹកដី អាស៊ី យើងហើយ។  ដើម្បីចូលខ្លួនប្រកួតប្រជែក្នុងសង្គមអ្នក​ប្រើប្រាស់ម៉ូតូធំ ក្រុមហ៊ុន Triumph បានសម្រចចេញជាស្នាដៃមួយប្រភេទដែល គឺ Triumph Daytona 675 ​

ម៉ូតូស៊េរីថ្មីប្រចាំឆ្នាំ ២០១៤ ម៉ាក  Daytona 675  គឺជាម៉ូតូដែលមានសមត្ថភាពល្បឿន ហើយស្ថិតក្នុងការ សម្ដែងឡើងតាមក្ដីស្រមៃអតិថិជន។​ ជាមួយការរចនាឡើងដ៏ស្រស់ និង រឹងមាំ ម៉ូតូនេះត្រូវបាន បែង​ចែក​ជា​ ២ ផ្នែកធំៗ គឺ តួម៉ាស៊ីន និង បរិក្ខាខាងក្រៅ។ ចំពោះម៉ាស៊ីន ប្រើកម្លាំង ៦៧៥ cc ដងស៊ឺប៉ាប់ ១២ ក្នុង​តួម៉ាស៊ីន ៣ ភ្ជាប់ជាមួួយករស៊ីម៉ាំងភ្លោះ ៣​ដែរ ដំណាក់កាលម៉ាស៊ីន ៦ លេខ និង​រង្វាស់ខ្នាតម៉ាស៊ីន ១២៨ សេស។ ចំណែក ផ្នែកបរិក្ខាខាងក្រៅរបស់ម៉ូតូវិញ មានលក្ខណៈ ពិសេសដូចជា មានចង្កៀងមុខ ២  ប្រើហ្រ្វាំងប្រេងមុខក្រោយ ភ្លើងស៊ីញ៉ូមុខក្រោយ ឆ្វេងស្ដាំ មានលក្ខណៈតូច និងកាន់តតែ​ពិសេស​គឺប្រើ​ខ្នាតរង្វាស់ប្រេងសាំង ឌីជីថល កំណត់ចំនួនលេខដោយស្វ័ប្រវត្ដិ។​ ចំណែកតម្លៃវិញ គឺ ១១៥៩៩ ដុល្លារ ក្នុងមួយគ្រឿង។​

ជាមួយនិងសមត្ថភាពលំនឹងក្នុងការបើបរ និង ទាន់សម័យទំនើប គឺមានតែ Daytona 675 ២០១៤ ។

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed


Tags: Viehicle Motocyle Daytona 675