CamNews

ព័ត៌មានបច្ចេកវិទ្យា 

អាយុ ៥​ឆ្នាំ អាច​បំបែក​លេខ​សម្ងាត់ នៃកម្មវិធី​ការ​ពារ​សុវត្ថិ​ភាព​ របស់​ Microsoft

ដោយ​គ្រាន់​តែ​ចុច​ជា​បន្ដ​បន្ទាប់​ទៅ​លើ​គ្រាប់​ចុច spacebar និង​ enter នៅ​លើ​ក្ដារ​ចុច កុមារា​វ័យ
៥​ឆ្នាំ មាន​ឈ្មោះ​ថា Kristoffer Von Hassel ក៏​អាច​ហែក​លេខ​កូដ​សម្ងាត់​ នៅ​លើ​ Xbox One របស់​
Microsoft ។

ថ្មី​ៗ​នេះ មាន​ករណី​ដ៏​អស្ចារ្យ​មួយ​ បាន​កើត​ឡើង ចំពោះ​ម៉ាស៊ីន​លេង​ហ្គេម Xbox One របស់​ក្រុម
ហ៊ុន Microsoft ។ កុមារា​ម្នាក់​អាយុ ៥​ឆ្នាំ ឈ្មោះ Kristoffer Von Hassel បាន​រក​ឃើញ​កំហុស​ផ្នែក
​ការ​ពារ​លេខ​កូដ​សម្ងាត់​ ដែល​អាច​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ មិន​បាច់​បំពេញ​លេខ​កូដ​សម្ងាត់​របស់
​ console នេះ ហើយ​អាច​ចូល​ទៅ​​លេង​ហ្គេម​។

ករណី​នេះ ត្រូវបាន​រក​ឃើញ បន្ទាប់​ពី​ពុក​របស់​ Kristoffer Von Hassel មើល​ឃើញថា​ កូន​ប្រុស
​របស់​ខ្លួន បាន​ចូល​ទៅ​ក្នុង​គណនី​របស់​គាត់​បាន​សម្រេច​ បើ​ទោះ​គាត់​បាន​ដាក់​លេខ​កូដ​សម្ងាត់​។
វិធី​ដែល​ Kristoffer Von Hassel អាច​ហែក​ចូល​ប្រើ​គណនី​នៅ​លើ​ Xbox One នេះ បាន​ធ្វើ​ឱ្យ​អ្នក​
ប្រើ​ប្រាស់​ព្រួយ​បារម្ភ ព្រោះ​វា​សាមញ្ញ​ខ្លាំង​ពេក​ គឺ​បន្ទាប់​ពី​បញ្ចូល​លេខ​កូដ​សម្ងាត់​ខុស​ កុមារ​ម្នាក់​
នេះ បាន​ចុច​ផ្ទួន​ៗ ទៅ​លើ​ spacebar រួច​ចុច​លើ Enter ។

Kristoffer Von Hassel និង​ពុក​ខ្លួន បាន​រាយ​ការណ៍​ដល់ Microsoft អំពី​កំហុស​នេះ​។ ជា​ការ​ដឹង​គុណ
Microsoft បាន​ជូន​ប្រាក់​ចំនួន ៥០​ដុល្លារ ហ្គេម​ចំនួន ៤​ប្រភេទ និង​ការ​ប្រើ​ប្រាស់​ Xbox Live ១​ឆ្នាំ
ដោយ​មិន​គិត​ថ្លៃ​។

អ្នក​ប្រហែល​ជា​ចង់​សាក​ល្បង​ហែក​គណនី​តាម​របៀប​នេះ​? ប៉ុន្ដែ គួរ​ឱ្យ​ស្ដាយ បន្ទាប់​ពី​ទទួល​បាន​
របាយ​ការណ៍​ភ្លាម Microsoft បាន​កែ​លំអ​កំហុស​នេះ​ទៅ​ហើយ​! ហើយ​ការ​ហែក​ Xbox One ទៅ
​តាម​វិធី​ខាង​លើ ក៏​លែង​មាន​ប្រសិទ្ធិ​ភាព​។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍ គឹថា នេះ​មិន​មែនជា​លើក​ទី​មួយ​នោះ​ទេ ដែល Kristoffer Von Hassel
ហែក​លេខ​កូដ​សម្ងាត់​បាន​សម្រេច។ ពុក​របស់​ Kristoffer Von Hassel ថ្លែង​នៅ​លើ​ទំព័រ  10news ថា
កាល​ពី​ទើប​អាយុ ១​ឆ្នាំ Kristoffer Von Hassel ក៏​ធ្លាប់​បានរក​ឃើញ​វិធី​ហែក​ចូល​ទូរ​ស័ព្ទ​ដៃផងដែរ​៕

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ 10news/Youtube/ Gamespot


Tags: Xbox One Microsoft Kristoffer Von Hassel hacker