ថ្មីៗនេះ Nokia N1បានបង្ហាញខ្លួន តែ វាគ្រាន់តែជាផលិតផលមួយរបស់ Foxconn តែប៉ុណ្ណោះ
ក៏ប៉ុន្ដែ Jolla Tablet គឺជាផលិតផលដែលត្រូវបានបង្កើតឡើងដោយខួរក្បាល និងកម្លាំងកាយចិត្ត
របស់អតីតបុគ្គលិកនៅក្រុមហ៊ុន Nokia ពិតៗ។
ប៉ុន្មានថ្ងៃមកនេះ ក្រៅពីមានព័ត៌មានអំពីផលិតផល Nokia N1 ដែលជាម៉ូដែលថេប្លេតទីពីររបស់
Nokia (របស់ Microsoft) គេក៏ឃើញមានផលិតផលដទៃមួយទៀតទាក់ទិននឹងក្រុមហ៊ុននេះ នោះ
គឺ Jolla Tablet ។ Jolla Tablet គឺជាផលិតផលថេប្លេតត្រូវបានផលិតឡើងដោយក្រុមហ៊ុន Jolla
ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Sailfish OS 2.0 ។
អតីតបុគ្គលិករបស់ក្រុមហ៊ុន Nokia
ប្រការដែលសំខាន់នោះគឺថា Jolla គឺជាក្រុមហ៊ុនថ្មីមួយដែលទើបត្រូវបានបង្កើតឡើង ដោយមាន
អតីតបុគ្គលិករបស់ Nokia ជាសសរទ្រូង។ ជាមួយនឹងគម្រោងរបស់ខ្លួន មនុស្សទាំងនេះត្រូវបាន
គេរំពឹងថា នឹងធ្វើឱ្យយីហោ Nokia ដែលត្រូវបាន Microsoft ទិញយក មានជីវិតឡើងវិញ។
បច្ចុប្បន្ន Jolla កំពុងតែស្ថិតក្នុងដំណាក់កាលប្រមូលទុន តាមរយៈគេហទំព័រ Indiegogo។ ប្រសិន
រកបានទុន ៣៨០.០០០ ដុល្លារ នោះ ក្រុមហ៊ុន Jolla នឹងចាប់ផ្ដើមផលិត Jolla Tablet ហើយដាក់
លក់ក្នុងទីផ្សារ។
គម្រោង Jolla Tablet របស់ក្រុមហ៊ុន Jolla ក៏រកបាន ៨៤៥.៦១៨ ដុល្លារ គឺលើសពីតម្រូវការដំបូង
ដល់ទៅ ២,២៣ដង
ក្រោយការប្រមូលទុនមួយថ្ងៃ គម្រោង Jolla Tablet របស់ក្រុមហ៊ុន Jolla ក៏រកបាន ៨៤៥.៦១៨
ដុល្លារ គឺលើសពីតម្រូវការដំបូង ដល់ទៅ ២,២៣ដង។ មនុស្សចំនួន ១.០០០ នាក់ ដែលជាអ្នក
បានបណ្ដាក់ទុនដំបូងគេ នឹងទទួលបាន Jolla Tablet មួយគ្រឿង តម្លៃ ១៨៩ដុល្លារអាមេរិក។ ១៩៩
ដុល្លារ គឺជាទឹកប្រាក់ដែលអ្នកបណ្ដាក់ទុនចំនួន ១.០០០ នាក់បន្ទាប់ត្រូវបង់ ដើម្បីទទួលបាន Jolla
Tablet មួយគ្រឿង។
អំពី Jolla Tablet វាគឺជាថេប្លេតដែលមានអេក្រង់ 7.85 inch និងត្រូវបានធ្វើអំពីលោហធាតុទាំង
ស្រុង។ អេក្រង់របស់ម៉ាស៊ីននេះ នឹងប្រើបច្ចេកវិទ្យា IPS មានរីសូលូសឹន 2048x1536 pixels ។ Jolla
Tablet នឹងប្រើ CPU 4-core 1.8 GHz របស់ Intel និង RAM 2GB កាមេរ៉ាក្រោយ 5 Mpx មាន WiFi ។
Jolla Tablet ក៏នឹងដំណើរការដោយប្រព័ន្ធ Sailfish OS 2.0 និងប្រើថ្មដែលមានថាមពលកម្រិត 4.300
mAh ។
Jolla Tablet ត្រូវបានគេវាយតម្លៃខ្ពស់ ដោយសារចំនុចពិសេសនៃប្រភពផលិត និងប្រព័ន្ធប្រតិបត្តិ
របស់វា។ ប៉ុន្ដែ ម៉ាស៊ីននេះ ក៏មានចំនុចអវិជ្ជមានមួយ នោះគឺកម្រាស់របស់វា រាងក្រាស់បន្តិច។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Theverge/Forbes