CamNews

ថេបប្ល៊ែត 

ASUS Transformer Pad ថ្មី ប្រែកាយតាមតម្រូវការ ប្រើ Android 4.4 តម្លៃជាង ៣០០ដុល្លារ

ថេប្លេត Transformer Pad 10 inch (TF103CG) របស់ ASUS ដែលដំណើរការដោយ Android
4.4 KitKat មានប្រយោជន៍ច្រើន ដោយសារតែវាអាច “ប្រែកាយ” ទៅតាមតម្រូវការរបស់អ្នក
ប្រើប្រាស់។

ក្រៅពីរចនាបទ “ប្រែកាយ” ដ៏ពិសេសរបស់ស្រឡាយ Transformer ផលិតផលដែលមានឈ្មោះ
កូដ TF103CG នេះ ក៏ត្រូវបានកែលំអទ្រង់ទ្រាយ ដើម្បីសម្រួលដល់ការយកតាមខ្លួនរបស់អ្នក
ប្រើប្រាស់។ Transformer Pad 10 inch បំពាក់មុខងារភ្ជាប់ 3G , ថ្មមានថាមពលខ្លាំង រួមនឹងអ៊ីន
ធឺរហ្វេស ZenUI និងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 4.4 KitKat ដែលនាំមកនូវបទ
ពិសោធដ៏អស្ចារ្យ សាមញ្ញ ប៉ុន្ដែទាន់សម័យជាងមុន។

ASUS Transformer Pad 10” (TF103CG) មានពណ៌ចំនួន ២សម្រាប់ជ្រើសរើស គឺខ្មៅ និងស។
ឧបករណ៍នេះ មានតម្លៃលក់រាយ ប្រហែល ៣៣០ដុល្លារអាមេរិក (មិនក្ដារចុច)។ ចំនុចពិសេស និងងាយស្រួលប្រើប្រាស់របស់ឧបករណ៍នេះ គឺអ្នកប្រើប្រាស់នឹងមាន ថេប្លេត 10 inch មួយ
គ្រឿង សម្រាប់កំសាន្ដ ធ្វើការចល័ត និងលេបថបមួយគ្រឿង ដោយគ្រាន់តែដំឡើងក្ដារចុចដែល
មានស្រាប់។

អំពីប្រព័ន្ធគ្រឿងម៉ាស៊ីន Transformer Pad ថ្មីនេះ ត្រូវបានបំពាក់ប្រូសេសឺរ Intel Atom Z2560
2-core 1.6GHz , RAM 1GB និងអង្គចងចាំក្នុងម៉ាស៊ីន 16GB , ថ្ម មានថាមពល 5070mAh អាច
មើលវីដេអូក្នុងរយៈពេល ជិត ១០ម៉ោង ហើយវាក៏នឹងមានរយៈពេលយូរជាងនេះ ប្រសិនប្រើ
ប្រាស់ dock ។ ម៉ាស៊ីននេះ មានអេក្រង់ 10,1 inch រីសូលូសឹន HD (1280x800 pixel) និងមាន
ទម្ងន់ស្រាល។ ក្រៅពីនេះ វាក៏មានកាមេរ៉ាចំនួន ២ (2MP/0,3MP), USB OTG, រន្ធដោតកាស/
ម៉ៃក្រូហ្វូន (2 in 1) ,រន្ធសម្រាប់អង្គចងចាំ រន្ធស៊ីម 3G និងប្រដាប់បំពងសម្លេង។ល។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ tech/asus