សមិទ្ធិផល "កាត់" រវាងទូរស័ព្ទ Smartphone និងឧបករណ៍ Tablet របស់ Asus នឹងចេញលក់នៅ
កោះតៃវ៉ាន់ ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១២ ខាងមុខនេះក្នុងតំលៃជិត ១ពាន់ដុល្លាអាមេរិក
បូករួមទាំងគ្រឿងបន្ទាប់បន្សំមកជាមួយផងដែរ។
អ្នកប្រើប្រាស់ទាំងឡាយបើគ្រាន់តែចង់ទិញយកផ្នែកទូរស័ព្ទ smartphone នឹងត្រូវចំណាយប្រាក់
ប្រហែលជា ៦១០ ដុល្លាអាមេរិក, សំបកគ្រោងដើម្បីបំលែង Padfone ទៅជាឧបករណ៍ tablet
មានតំលៃ ២៤០ ដុល្លាអាមេរិក ចំណែក Keyboard រឹងគឺមានតំលៃ ១៣០ ដុល្លាអាមេរិក។
Padfone បង្ហាញវត្តមានលើកដំបូងកាលពីខែ កញ្ញា ឆ្នាំ ២០១១ កន្លងទៅ ប៉ុន្តែស្ថិតនៅក្នុងទំរង់
ជាគំរូ concept នៅឡើយ។ ក្រោយមកគំរូកំណែជាផ្លូវការក៏បានបង្ហាញវត្តមាននៅក្នុងកម្មវិធីតាំង
ពិព័រណ៌ Mobile World Congress ជាមួយនឹងអេក្រង់ Super AMOLED ទំហំ ៤,៣ អ៊ីង,ប្រើប្រាស់
Chip Quad core ប្រភេទ Snapdragon S4 និងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.0 ។
ផ្នែកខាងក្រោយឧបករណ៍បំពាក់ដោយកាមេរ៉ាទំហំ ៨ megapixel និងមានភ្លើង flash LED, f/2.2
និងមានសមត្ថភាពចាប់យករូបភាពដោយស្វ័យប្រវត្តិផងដែរ។ ក្រៅពីនោះ សមិទ្ធិផលក៏ត្រូវបាន
បំពាក់នូវអង្គចងចាំខាងក្នុងទំហំ ១៦GB ដល់ ៦៤GB និងមានរន្ធសំរាប់ភ្ជាប់ដូចជា Bluetooth 4.0
,HDMI រីឯថ្មរបស់ឧបករណ៍មានចំណុះ ១៥២០ mAh...។
នៅពេលដាក់ចូលទៅក្នុងសំបកគ្រោងដែលមានកំរាស់ ៩,២ មីលីម៉ែត្រនោះ នោះ smartphone
នេះនឹងក្លាយទៅជាឧបករណ៍ tablet ១០,១ អ៊ីង ជាមួយនឹងបរិមាណថ្មប្រើប្រាស់បានយូរជាងនិង
អាចភ្ជាប់ជាមួយ Keyboard រឹងខាងក្រៅបានទៀតផង។
ប្រភព៖ BGR
ដោយ៖ រស្មី