CamNews

ទូរស័ព្ទ ផលិតផលថ្មី 

ទូរស័ព្ទ Mango ដំបូងរបស់ជប៉ុនបង្ហាញមុខហើយ

IS12T ជាឈ្មោះប្រភេទទូរស័ព្ទថ្មីនេះដែលបានធ្វើការឧទ្ទេសនាមតាំងតែពីកំឡុងខែកក្កដា
មកម្ល៉េះ ។ គំរូរបស់ទូរស័ព្ទនេះយកលំនាំតាមទូរស័ព្ទ smartphone Android Regza T-01C
ដែលបានផលិតឡើងក្រោមការសហការណ៍គ្នារវាងក្រុមហ៊ុនធំៗចំនួនពីររបស់ជប៉ុន គឺ
ក្រុមហ៊ុន Toshiba និង Fujitsu ។

IS12T មានការរចនាស្រស់ស្អាតគួរអោយចាប់អារម្មណ៍ដែលធ្វើអោយអ្នកប្រើប្រាស់ភាគ
ច្រើនតែងតែច្រឡំជាមួយ iPod nano ជំនាន់ទីបួនរបស់ Apple ក៏ព្រោះតែពណ៌ដ៏សំបូរបែប
របស់វា (កូលាប លឿង និង ពណ៌ខ្មៅ) ។​ បើតាមសំដីរបស់ Fujitsu និង Toshiba ថា IS12T
អាចធន់ជាមួយធូលី និងទឹកបានទៀតផង ។ ទូរស័ព្ទនេះមានទំងន់ ១១៣ក្រាម និងមានទំហំ
១១៨ x ៥៩ x ១០,៦ មីលីម៉ែត្រ អេក្រង់ជា Touch Screen LCD ៣,៧ អ៊ីង និង resolution
៤៨០ x ៨០០ ។

IS12T មាន Processor ជាប្រភេទ Qualcomm Snapdragon MSM8655 1GHz មានក្រាហ្វិក
(VGA) Adreno 205 ។ បើធៀបជាមួយបណ្តា Windows Phone ផ្សេងៗ, IS12T បានឈាន
មុខគេជាមួយកាមេរ៉ារហូតដល់ ១៣,២ MP និងមានពន្លឺ flash,អាចចាប់យករូបភាពដោយ
ស្វ័យប្រវត្តិ sensor CMOS និងអាចថត Clip ជា HD 720p ទៀតផង ។ ប៉ុន្តែទូរស័ព្ទនេះពុំមាន
កាមេរ៉ាខាងមុខទេ ។ អង្គចងចាំខាងក្នុងរបស់ IS12T គឺ ៣២ GB ។

បច្ចុប្បន្ន IS12T ត្រវបានចែកចាយតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះតាមរយៈ DoCoMo ប៉ុន្តែ
ឧបករណ៍នេះ Suport ទាំង CDMA និង GSM ជាស្តង់ដារអន្តរជាតិដូច្នេះលោកអ្នកនៅតែអាច
ធ្វើការកក់ទិញផលិតផលដ៏គួរអោយចាប់អារម្មណ៍នេះបាន ៕
ប្រភព៖ Genk
ដោយ ៖ រដ្ឋា

Tags: electronicsmartphonewindows phonemango phonemangois12tfujitsutoshiba