CamNews

ម៉ិកស៊ិកូ​ ដុតសម្លាប់មាន់ ៨លានក្បាល ដែលមាន ជំងឺផ្តាសាយបក្សី

ម៉ិចស៊ិកូ៖ មាន់  ៨លានក្បាល  ត្រូវបានគេយកទៅសម្លាប់នៅជាយក្រុងម៉ិចស៊ិកូ និង ៦៦
លានក្បាលទៀត ត្រូវបានគេយកទៅចាក់ថ្នាំបង្ការ ការពារជំងឺផ្តាសាយបក្សី  នៅភាគខាង
លិចប្រទេសម៉ិចស៊ិកូ កាលពីថ្ងៃអង្គារ។

យោងតាមបណ្តាញសារពត៌មាន  channelnewsasia  បានឱ្យដឹងថា ក្រសួងកសិកម្ម បាន
បញ្ជូនភ្នាក់ងាររបស់ខ្លួន ទៅចាក់ថ្នាំបង្ការ ការពារជំងឺផ្តាសាយបក្សី និងបានរកឃើញមាន់
ដែលមានជំងឺផ្តាសាយបក្សី ជាច្រើនក្បាល នៅក្នុងតំបន់ Los Altos រដ្ឋ alisco

យោងតាមរបាយការណ៍អង្គការសហប្រជាជាតិបានអៈអាងថា នេះគឺជាប្រភេទជំងឺ H7N3 ដែលអាចឆ្លងពីសត្វបក្សីទៅមនុស្សបានយ៉ាងងាយស្រួល ប៉ុន្តែ ជំងឺនេះ  គឺមិនងាយឆ្លងពី
មនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀតនោះទេ៕

ដោយ៖ យ៉ាយ៉ា
ប្រភព៖ channelnewsasia


Tags: Social Mexico Bird Flu