CamNews

ព័ត៌មានបច្ចេកវិទ្យា 

ដាក់រូបស្វ័យប្រវត្ត លើ Desktop ដោយប្រើ Bing Desktop របស់ Microsoft

អត្ថបទនេះ នឹងណែនាំអ្នក នូវវិធីប្រើប្រាស់កម្មវិធី Bing Desktop របស់ Microsoft ដើម្បីដាក់រូប
ភាពនៅលើអេក្រង់កុំព្យូទ័រ ដោយស្វ័យប្រវត្ត ទៅតាមពេលវេលាដែលអ្នកកំណត់។

មានពេលខ្លះ អ្នកប្រហែលជាមានការលំបាក នៅពេលត្រូវធ្វើការជ្រើសរើស និងដាក់រូបភាព
នៅលើអេក្រង់កុំព្យូទ័រ សម្រាប់ Windows ។ ពិសេសគឺនៅពេលអ្នក មិនចង់ចំណាយពេលច្រើន
ដើម្បីស្វែងរករូបភាពត្រូវតាមចិត្ត រួចចម្លងទុក ទើបអាចដំឡើងវាទៅលើអេក្រង់កុំព្យូទ័រ។

ប៉ុន្ដែ អ្នកអាចប្រើប្រាស់មុខងារស្វ័យប្រវត្តទាំងស្រុង សម្រាប់ដាក់រូបភាពលើ Windows ដោយ
ប្រើប្រាស់ឧបករណ៍ Bing Desktop ដែលត្រូវបានដាក់ឱ្យប្រើ ដោយក្រុមហ៊ុន Microsoft ។ ដូច្នេះ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីការស្វែងរករូបភាព ជ្រើសរើសរូបភាព និងដំឡើងរូបភាព សម្រាប់
Windows ដូចមុន ព្រោះថា ទាំងអស់ គឺសុទ្ធតែជាសកម្មភាព ស្វ័យប្រវត្ត ហើយរូបភាពទាំងឡាយ
ក៏សុទ្ធតែថ្មីបំផុតសម្រាប់អ្នក។

វិធីទាញយក និងប្រើប្រាស់

សូមទាញយក និងដំឡើង Bing Desktop នៅទីនេះ ។ ក្រោយពីបានដំឡើង Bing Desktop នឹង
បង្ហាញខ្លួន នៅលើអេក្រង់។ ចូរចុចទៅលើរូបភាព ឧទានសញ្ញា ដើម្បីបើកប្រើមុខងារជ្រើស
រើស Options ។

ក្នុងផ្នែក Options នេះ អ្នកចុចសញ្ញាជ្រើសរើស ទៅលើប្រអប់ “Change Wallpaper in” និងបង្កើត
ប្រធានបទ រួមនឹងពេលវេលា ដើម្បីប្ដូរផ្លាស់រូបភាពនិមួយៗ។ រាល់ជម្រើសដែលត្រូវបានដាក់
សញ្ញា នឹងត្រូវបានរក្សាទុក និងចាប់ផ្ដើមដំណើរការភ្លាមៗ។

បញ្ជាក់ ៖ ការផ្លាស់ប្ដូររូបភាពនេះ នឹងតម្រូវឱ្យមានភ្ជាប់អ៊ិនធឺរណិតជាបន្ដបន្ទាប់ ដូច្នេះ ប្រសិនអ្នក
ប្រើអ៊ីនធឺរណិត 3G គឺគួរតែពិចារណា ហើយប្រសិនចង់ឱ្យឡូហ្គូ Bing មិនបង្ហាញខ្លួន នៅលើរូប
ភាព អ្នកគួរតែជ្រើសរើសប្រធានបទ Scenery ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Bing/Microsoft