អ្នករចនា និងជាសិល្បករម្នាក់ គឺលោក Martin Hajek បានបញ្ចេញនូវបណ្ដារូបភាព ដែលស្ដែង
ឡើងអំពី អនាគត iPhone 6 របស់ Apple ដោយយោងទៅលើព័ត៌មានចចាមអារ៉ាម និងព័ត៌មាន
បែកធ្លាយ ក្នុងរយៈពេលកន្លង។
យោងតាមរូបភាពដែលត្រូវបានប្រកាសបង្ហាញទាំងនេះ គេឃើញថា iPhone 6 មានរចនារូបរាង
ស្ដើង ហើយប៊ូតុងបើកបិទ ត្រូវបានយកទៅដាក់នៅផ្នែកចំហៀង ជំនួសឱ្យត្រង់ក្បាលម៉ាស៊ីន។
មុននេះ នៅលើទំព័រសារព័ត៌មាន ក៏មានដំណឹងថា Apple នឹងរើប៊ូតុងបើកបិទពីក្បាលម៉ាស៊ីន មក
កាន់ចំហៀងម៉ាស៊ីន ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ដោយដៃម្ខាង។ ក្រៅពីនេះ
ព័ត៌មាននានា ក៏បាននិយាយថា iPhone 6 នឹងមានកំណែអេក្រង់ ២ប្រភេទ គឺ 4,7 (1334 x 720
pixel) និង 5,5 inch (1920 x 1080 pixel) ។
ទន្ទឹមនឹងការផ្លាស់ប្ដូររចនារូបរាង ព័ត៌មានបែកធ្លាយ ក៏បានឱ្យដឹងថា iPhone 6 នឹងប្រើប្រាស់
ប្រូសេសឺរ A8 ដែលមានល្បឿនលឿនជាងកំណែមុន នេះគឺជាដំណឹងដែលមានភាពប្រាកដនិយម
ព្រោះថា iPhone ជំនាន់ថ្មី សុទ្ធតែត្រូវបាន Apple បំពាក់ប្រូសេសឺរលំដាប់ខ្ពស់។ ក្រៅពីឈីប A8
ស្មាតហ្វូននេះ ក៏នឹងមាន កាមេរ៉ា 8.0 mpx រួមនឹងការបន្ទាន់សម័យ និងការកែលំអជាច្រើនទៀត។
ទោះជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នា នឹងបានដឹងច្បាស់អំពី iPhone 6 លុះណាតែក្រុមហ៊ុន
Apple ឧទ្ទេសនាមជាផ្លូវការ ប៉ុន្ដែ បណ្ដារូបភាពដែលយោងទៅលើព័ត៌មានបែកធ្លាយ និងព័ត៌មាន
ចចាមអារ៉ាម ក៏នឹងជួយឱ្យអ្នក អាចស្រមៃឃើញអំពីរូបភាពពិតនៃអនាគត iPhone 6 ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Nowhereelse/ Intomobile