CamNews

ទូរស័ព្ទ 

លេចមុខរូបថតច្បាស់ និងថ្មីបំផុត របស់ HTC One 2014 ប្រើសម្បកក្រោយ Spigen

ថ្មីៗនេះ ទ្រង់ទ្រាយនៃទូរស័ព្ទឆ្លាតវៃ HTC One 2014 ដែលរៀបនឹងបង្ហាញខ្លួនក្នុងទីផ្សារ បាន
លេចមុខ ជាបន្ដបន្ទាប់ តាមរយៈរូបថត render ដែលត្រូវបានបញ្ចេញដោយក្រុមហ៊ុនផលិតគ្រឿង
បំលាស់ស្មាតហ្វូន Spigen ។

ជាលំអិត ទូរស័ព្ទឆ្លាតវៃ HTC One 2014 នឹងត្រូវ Spigen បំពាក់សម្បកក្រោយ ខណៈដែលផ្នែក
ខាងមុខ ទុកទំនេរ។  គួរឱ្យស្ដាយ   ព័ត៌មានលំអិតពិតនៃរចនាសម្ព័ន្ធម៉ាស៊ីន មិនទាន់ត្រូវបានគេ
បញ្ជាក់ឱ្យដឹងជាផ្លូវការនៅឡើយ។

រូបភាពមួយចំនួនរបស់ HTC One 2014 ដែលប្រើប្រាស់សម្បកការពាររបស់ Spigen


ប៉ុន្ដែ បើតាមពាក្យចចាមអារ៉ាមមុននេះ HTC One 2014 នឹងបំពាក់ប្រូសេសឺរប្រភេទ quad core
Snapdragon 801 2,3GHz និង RAM 2 GB អេក្រង់ ៥ inch រីសូលូសឹន 1080p ចំណែកថាមពល
ថ្មអាចនឹងមានកម្លាំង 2.600 mAh ។

គេបានដឹងថា ឧបករណ៍នេះក៏នឹងដំណើរការដោយ Android 4.4 KitKat នៅលើអ៊ីនធឺរហ្វេស HTC
Sense 6 ផ្ដាច់មុខ។   HTC ក៏បានឱ្យដឹងថា  តាមគម្រោង One 2014 នឹងមានកំណែ ចំនួនពីរ គឺ
ប្រភេទ ៣២GB និង ៦៤GB (អាចប្រើប្រាស់ microSD)។

ក្រៅពីនេះ HTC ក៏បានបញ្ជាក់ជាផ្លូវការថា HTC One 2014 នឹងបង្ហាញខ្លួន នៅថ្ងៃទី ២៥មិនា ខាង
មុខនេះ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ GsmArena/Genk