CamNews

ទូរស័ព្ទ 

Smartphone Samsung អេក្រង់កោង អាចបត់បាន ត្រៀមចេញលក់ឆ្នាំ 2013

Samsung នឹងធ្វើការផលិតនូវចំនួនដ៏ច្រើនមួយ ស្មាតហ្វូនដែលប្រើប្រាស់អេក្រង់ជ័រ
ជំនួស
ឲ្យអេក្រង់កញ្ចក់ ដែលជួយឲ្យឧបករណ៍ Mobile កាន់តែរឹងមាំជាងមុន និងមិន
បែកប្រេះស្រាំ។

តាមកាសែត Wall បានឲ្យដឹងថា ក្រុមហ៊ុនបានធ្វើពិសោធអេក្រង់ដល់អតិថិជន ហើយឥឡូវនេះ
កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ដែលសង្ឃឹមថានឹងអាចបង្ហាញខ្លួននៅដើមឆ្នាំ 2013។
ប្រើប្រាស់ polyme ជំនួសឲ្យកញ្ចក់, Samsung ផលិតបានអេក្រង់កោង ដែលអាចបត់បែន ដំ រឺ
ទម្លាក់បាន។ ក្រុមហ៊ុន Samsung កំពុងតែខិតខំស្វែងរកអ្វីដែលប្លែកៗពីក្រុមហ៊ុនដទៃ ដែលកំពុង
តែមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា។

រយះពេលជាងមួយឆ្នាំហើយចាប់តាំងពីពេល Samsung បានបង្ហាញ Galaxy Skin - គំរូទូរស័ព្ទ
ដែលប្រើប្រាស់អេក្រង់ OLED រាងកោង កំរិតពន្លឺ 800x480 pixel រួមជាកាមេរ៉ា 8MP ក្រុមហ៊ុន
នៅមិនទាន់ធ្វើការដាក់លក់នៅឡើយទេ។

ខាងក្រោមនេះ គឺជាវីដេអូបង្ហាញពីអេក្រង់កោងអាចបត់បែនបានដែល Samsung បានបង្ហាញនៅ
CES 2011 ៖

ដោយ៖ សិលា
ប្រភព៖ MN


Tags: Smartphone Samsung flexible screen hightech news