ការចែកផ្លូវគ្នាតែងធ្វើឱ្យអារម្មណ៍យើងមានភាពស្មុគស្មាញនិងហាក់ដូចជាខ្វះអ្វីម្យ៉ាង
ដ៏សំខាន់ក្នុងជីវិត ប៉ុន្ដែការស្វែងរកភាពសប្បាយរីករាយនិងការបរិភោគរបស់ឆ្ងាញ់ៗ
ក៏អាចជួយឱ្យនារីទាំងឡាយដែលកំពុងបាត់បង់ស្នេហាបានរួចផុតពីភាពឯកោនិង
ភាពឈឺចាប់។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីសុខភាពល្អនោះអ្នកត្រូវតែគិតគូឱ្យ
បានត្រឹមត្រូវក្នុងការហូបចុក ហើយនៅពេលបែកបាក់ស្នេហា អ្នកគួរបរិភោគអហារ
ដូចខាងក្រោម ៖
១. សូកូឡា ខ្មៅ
ជំនួសឱ្យសូកូឡាទឹកដោះគោដែលអ្នកចូលចិត្តញ៉ាំរាល់លើក អ្នកគួរតែប្ដូររសជាតិមកញ៉ាំ
សូកូឡាបន្ទះខ្មៅវិញម្ដង។ ថ្វីបើវាមានរសជាតិល្វីងបន្ដិចក៏ពិតមែន ប៉ុន្ដែវាល្អសម្រាប់សុខ
ភាពរបស់អ្នក។ អ្នកជំនាញការបានឱ្យដឹងថាសូកូឡាខ្មៅនេះនៅពេលរួមផ្សំជាមួយជាតិ
ទឹកនៅក្នុងក្រពះនោះ វានឹងបង្កើតបានជាសារជាតិមួយដែលជួយឱ្យស្បែកបានស្រស់
ស្អាត ព្រមទាំងល្អសម្រាប់បេះដូងនិងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា សប្បាយរីករាយក្នុងរយៈ
ពេលវែងផងដែរ។
២. ស្រាទំពាំងបាយជូ
ចូរកុំចំណាយពេលអត់ប្រយោជន៍សម្រាប់ភាពទុក្ខសោករបស់ខ្លួនដែលនាំឱ្យអ្នកក្លាយជា
មនុស្សខ្សោយ។ ចូរស្លៀកពាក់រ៉ូបស្រស់ស្អាត ពាក់ស្បែកជើងកែងចោទខ្ពស់ៗនិងតែង
ខ្លួនធ្វើមុខមាត់តាមបែបស៊ីវីឡាយដើម្បីទៅចូលរួមក្នុងកម្មវិធីជប់លៀងនាចុងសប្ដាហ៍។
នៅទីនោះអ្នកប្រាកដជាបានជួបបិត្តភ័ក្ដជាច្រើននិងទទួលអ្វីថ្មីៗរួមជាមួយនឹងស្រាទំពាំង
បាយ ជូក្រហមដែលអ្នកគូតែសាកល្បង។ ស្រាទំពាំងបាយជូក្រហមមួយកែវតូចក៏អាច
ធ្វើឱ្យថ្ពាល់របស់អ្នកឡើងក្រហម ថែមពីនេះវាក៏ជួយដល់បេះដូងនិងដំណើរឈាមរត់ផង
ដែរ។
៣. សណ្ដែកដីនិងគ្រាប់ស្វាយចន្ទី
សណ្ដែកដីឬគ្រាប់ស្វាយចន្ទី សម្បូរដោយ protein អាសីតខ្លាញ់ omega 3 និងជាតិរ៉ែដទៃ
ទៀត។ ប្រសឹនអ្នកកំពុងស្វែងរកអាហារល្អដើម្បីជួយផ្សះផ្សាបេះដូងខ្ទិចខ្ទំរបស់អ្នក នោះ
សណ្ដែកដីគឺជាជម្រើសល្អបំផុត។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាអាហារដែលជួយឱ្យខួរក្បាល
បានភ្លឺថា្លនិងឆ្លាតវៃជាងមុនបែបនេះអ្នកនឹងងាយស្រួលក្នុងការធ្វើចិត្តឱ្យបានសប្បាយរីក
រាយដូចកាលពីមុន។
៤. ត្រី
មនុស្សមួយចំនួនមិនចូលចិត្តបរិភោគសាច់ត្រីដោយសារតែក្លិនមិនល្អរបស់វា ប៉ុន្ដែការ
ពិសោធមួយបានបង្ហាញថា អ្នកដែលទទួលទានសាច់ត្រីបានច្រើនតែងមានអារម្មណ៍ល្អ
សប្បាយរីករាយក្នុងចិត្តជាងមនុស្សមិនបានបរិភោគសាច់ត្រីឬបរិភោគតិចតួច។ ជីវជាតិ
B6 និង B13 ដែលមាននៅក្នុងខ្លាញ់ត្រីនឹងជួយជម្រុញការផលិត អ័រម៉ូន serotonin របស់
រាងកាយ ដែលនេះអាចជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយជាងមុន។
៥. អាហារសម្បូរជាតិ carbohydrates
Carbohydrates មានច្រើននៅក្នុងអង្ករ មីសរសៃធំសណ្ដែកសៀងឬនំប៉័ងជាដើម។ នៅ
ពេលអ្នកស្ថិតក្នុងស្ថានភាពតានតឹង ព្រួយចិត្ត ធុញទ្រាន់និងអត់សង្ឃឹម អ្នកគួរបរិភោគ
អាហារទាំងនេះឱ្យបានគ្រប់គ្រាន់ ព្រោះវាមានប្រសិទ្ធិភាពធ្វើឱ្យអ្នកមានអារម្មណ៍នឹងនរ
ហើយជាពិសេស អ្នកក៏មិនភ័ខ្លាចពីការឡើងទម្ងន់។ carbohydrates មាននៅក្នុងអាហារ
ដូចជា នំប៉័ងជាដើម។
៦. ការែម
មានមូលហេតុ៣យ៉ាងដែលនាំឱ្យអ្នកវិទ្យាសាស្ដ្រណែនាំអ្នកឱ្យបរិភោគការែមក្រោយពី
អ្នកបានបែបបាក់ស្នេហា។ទី១ ដោយសារទឹកដោះគោសប្បូរជាតិកាលស្យូម ល្អសម្រាប់
សុខភាព។ ទី២ ក្រោយពីបានចែកផ្លូវជាមួយដៃគូស្នេហានោះ កម្រិតកាឡូរីក្នុងរាងកាយ
ត្រូវបានប្រើប្រាស់ច្រើនដូច្នេះជាតិបំប៉នក្នុងការែមនឹងជួយឱ្យរាងកាយទប់ទល់នឹងការអស់
កម្លាំង។ទី៣ រសជាតិរបស់ការែមនឹងដាសអារម្មណ៍របស់អ្នកឱ្យកើតមានភាពសប្បាយ
រីករាយ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LM