CamNews

ជីវិត និងការងារ 

ចៀនត្រីមិនជាប់ខ្ទះ តើត្រូវចំអិនដូច្នេះ ?

ដើម្បីកុំឱ្យត្រីជាប់ខ្ទះ ក្នុងពេលចំអិនអ្នកគ្រាន់តែប្រើស្រាទំពាំងបាយជូក្រហមបន្ដិចចាក់
ចូលទៅក្នុងខ្ទះ រួចចាក់ប្រេងឆាចូលពីលើ រង់ចាំប្រេងក្ដៅខ្លាំងបន្ទាប់មកទើបដាក់សាច់ត្រី
ចូលចៀន។




១/ នៅពេលចៀកត្រី ប្រសឹនមិនចង់ឱ្យប្រេងខ្ទាតចេញមកក្រៅនិងមិនឱ្យប្រឡាក់ចង្ក្រាន
ហើយនៅតែរក្សាឱ្យត្រីស្រួយឆ្ងាញ់ អ្នកគ្រាន់តែរោយម្សៅមីបន្ដិចទៅលើត្រី រង់ចាំម្សៅនោះ
ជ្រាបចូលក្នុងសាច់ត្រី ទើបចាប់ផ្ដើមចៀន បែបនេះពិតជាសមតាមបំណងអ្នកមិនខាន។

២/ ដើម្បីកុំឱ្យត្រីជាប់ខ្ទះ មុនពេលចៀន អ្នកគ្រាន់តែប្រើស្រាទំពាំងបាយជូក្រហមបន្ដិចចាក់
ចូលទៅក្នុងខ្ទះរួចចាក់ប្រេងឆាចូលពីលើ រង់ចាំប្រេងក្ដៅខ្លាំងទើបដាក់ត្រីចូល។

៣/ វិធីផ្សេង អ្នកគ្រាន់ចាក់ទឹក់បន្ដិចចូលទៅក្នុងខ្ទះ រួចកំដៅវារហូតដល់រីងទឹកទើបចាក់
ប្រេងចូលនិងរង់ចាំដល់ប្រេងក្ដៅខ្លាំងទើបចៀនត្រី។ត្រីចៀនរបស់អ្នកនឹងមិនជាប់ខ្ទះនោះ
ទេ។



៤/ ដើម្បីធ្វើឱ្យត្រីចៀន ត្រីខក្រៀម ត្រីចំហុយរបស់អ្នកបានឆ្ងាញ់និងមិនម៉ត់សាច់ មិនជាប់
ខ្ទះ នោះបន្ទាប់ពីធ្វើត្រីស្អាតហើយ អ្នកត្រូវប្រើអំបិលបន្ដិចប្រឡាក់ទៅលើស្បែក និងពោះ
របស់ត្រីរួចទុកប្រមាណជា៣០នាទី ក្រោយមកទើបយកទៅចម្អិន។​ បែបនេះម្ហូបរបស់អ្នក
នឹងឆ្ងាញ់ព្រមទាំងមើលទៅគួរចង់ទទួលទានទៀតផង។

៥/ នៅពេលស្ងោត្រី អ្នកមិនត្រូវប្រើទឹកធម្មតាទេ ព្រោះថាបែបនេះត្រីនឹងមានក្លិនមិនល្អ។
ដើម្បីមិនឱ្យមានក្លិនបែបនេះអ្នកត្រូវតែប្រើទឹកពុះទើបបាន។

៦/ នៅពេលចម្អិនត្រី គួរតែដាក់ទឹកពុះមួយដងឱ្យគ្រប់គ្រាន់តែម្ដង។ ប្រើទឹកពុះ ដាំឱ្យពុះ
ម្ដងទៀតទើបដាក់ត្រីចូល។ត្រីនឹងមានរសជាតិផ្អែមឆ្ងាញ់និងមិនក្លិនច្អាប។

៧/ ពេលស្ងោត្រី អ្នកគួរដាក់គ្រាប់ពុទ្រា៥ ឬ៦គ្រាប់ចូល បែបនេះវានឹងជួយកំចាត់ក្លិនច្អាប
និងបង្កើនរសជាតិដល់ទឹកស្ងោរបស់អ្នក។

៨/ មុនពេលបង់សាបព្រៃចូលទៅក្នុងទឹកស្ងោត្រី អ្នកគួរដាក់ទឹកដោះគោ១ស្លាបព្រាចូល
ធ្វើដូច្នេះសាច់ត្រីនឹងមានរសជាតិឈ្ងុយផ្អែម ព្រមទាំងបាត់ក្លិនច្អាបផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រពភ ៖ bgd