ម៉ិចស៊ិកូ៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយ កាលពីពេលថ្មីៗ
នេះថា នៅឯប្រទេសម៉ិចស៊ិកូឯណ្ណោះវិញ គេបានជួបជុំគ្នា នៅក្នុងកណ្ដាលទីក្រុងមួយ
ហើយបាននាំគ្នា បង្ហោះគោមយ៉ាងច្រើនអណេក ទៅលើផ្ទៃមេឃ ដើម្បីប្រារព្វខួបបុណ្យប្រ
ពៃណីប្រចាំឆ្នាំរបស់ពួកគេ។
ប្រភពដដែលបានអោយដឹងថា ជាមួយមនុស្សប្រមាណជា ៣០០០នាក់ ដែលមានមន្ដ្រីអ្នក
មុខអ្នកការរដ្ឋាភិបាល ក្រុមអង្គការ CiNiA និងប្រជាពលរដ្ឋប្រុសស្រី បានធ្វើអោយទីក្រុង
Puebla ពោពេញទៅដោយភាពអ៊ូរអរ។
ជាមួយចំនួនគោម ១៦,០០០ ដែលអាចភ្លឺអញ្ចាចពេញផ្ទៃមេឃ បានធ្វើអោយសៀវភៅ Guin
ness WorldRecord មិនបង្អង់ទុកយូរឡើយ គឺត្រូវបានកាត់ត្រាជាប្រតិសាស្រ្ដ នៃបុណ្យដែល
មានចំនួនគោមច្រើនបំផុត និងមានលក្ខណៈប្លែក សម្រាប់ជិតបំណាច់ឆ្នាំ ២០១២នេះ៕
ដោយ៖ វត្ដី
ប្រភព៖ newsday