CamNews

ប្រវត្តិការសំខាន់ៗរបស់លោក Gaddafi


លោក Gaddafi បានដឹកនាំប្រទេស Libya ក្នុងរយៈពេល ៤២ ឆ្នាំនៅមុនពេលត្រូវបានកង
ទ័ពបះបោរបាញ់សម្លាប់កាលពីថ្ងៃទី ២០ តុលាឆ្នាំ ២០១១ នៅក្បែរទីក្រុង Sirte ដែលជា
ស្រុកកំណើតរបស់គាត់។

Gaddafi ក្នុងឆ្នាំ១៩៨១

Gaddafi គឺជាមេដឹកនាំប្រទេសមិនមែនជារាជានិយមដែលកាន់កាប់អំណាចបានយូរជាង
គេនៅក្នុងពិភព អារ៉ាប់។

៧/៦/១៩៤២ ៖ លោក Muammar Gaddafi បានចាប់កំណើតនៅក្រុង Sirte ក្នុងគ្រួសារនៃ
កលសម្ព័ន្ធ Qadhadhfi ជនជាតិ អារ៉ាប់ មួយដែលមិនមានទីលំនៅច្បាស់លាស់។ ក្រោយ
មក គាត់បានសិក្សាផ្នែកភូមិវិទ្យានៅសកលវិទ្យាល័យ Benghazi ប៉ុន្ដែក្រោយមកទៀត
Gaddafi ក៏បានឈប់រៀន ហើយចូលធ្វើទាហាន។

១៩៦១-៦៦ ៖ Gaddafi រៀននៅសាលាយោធា Libya នៅ Benghazi ព្រមទាំងបានបញ្ចប់
ការសិក្សាជាច្រើនវគ្គនៅ អង់គ្លេស ។ Gaddafi បានក្លាយជាអ្នកជាតិនិយម អារ៉ាប់ ហើយ
ជាពិសេស គាត់ត្រូវទទួលឥទ្ធិពលពី បព្វជិត Egypt ឈ្មោះ Gamal Abdel Nasser។

១/៩/១៩៦៩ ៖ ដឹកនាំការបះបោរផ្ដួលរំលំរបបនិយមលោកខាងលិចរបស់ស្ដេច Idris ដែលពេលនោះកំពុងយាងទៅព្យាបាលព្រះរោគនៅបរទេស។ បំបាត់ចោលរបបរាជា
និយម។

១៩៧០ ៖ បណ្ដេញពួក Italy ចេញពី Libya (Libya គឺជាអតិតប្រទេសចំណុះរបស់ Italy) បំបាត់ចោលរាល់ឥទ្ធិពលរបស់លោកខាងលិច និងវិលមកប្រើប្រាស់ប្រក្រតិទិន អារ៉ាប់
វិញ។

១៩៧៣ ៖ បង្កើតគណកម្មធិការរំដោះដើម្បីដឹកនាំប្រទេសតាមតំបន់។

១៩៧៥ ៖ បញ្ចេញសៀវភៅ ខៀវ ផ្សព្វផ្សាយសតិអារម្មណ៍នយោបាយប្រឆាំងនឹងមូល
ធននិយម។

Tony Blair ជួបជាមួយ Gaddafi

១៩៧៧ ៖ ប្ដូរឈ្មោះប្រទេសទៅជា មហាសង្គមរាស្រ្ដនិយមលីប៊ី អារ៉ាប់ ជេម៉ាហ៊ីរីយ៉ា
(THE GREAT SOCIALIST PEOPLE'S LIBYAN ARAB JAMAHIRIYA)។

៤/១៩៨៦ ៖ ក្រុមអ្នកស៊ើបការណ៍សម្ងាត់ Libya បានបំផ្ទុះគ្រាប់បែបនៅ Berlin ដែលបាន
សម្លាប់ជនជាតិ អាមេរិក ៣ នាក់ និង ២២៩ នាក់រងរបួស។ ប្រធានាធិបតី អាមេរិក លោក
Ronald Reagan បានចេញបញ្ជាឱ្យទម្លាក់គ្រាប់បែបលើក្រុង Tripoli និង Benghazi បាន
ធ្វើឱ្យមនុស្សស្លាប់ ៣៥ នាក់។

១៩៨៧ ៖ ជនជាតិ Libyan ប៉ះទង្គិចគ្នាដោយអាវុធជាមួយជនជាតិ Chad ធ្វើឱ្យបាត់បង់
ជីវិតកងទ័ពចំនួន ១ ភាគ ១០ និងខាតបង់ប្រាក់ ១,៥ ពាន់លានដុល្លារ។

១២/១៩៨៨ ៖ យន្ដហោះមានសា្លកលេខ ១០៣ របស់ក្រុមហ៊ុនអាកាសចរណ៍ Pan Am
ហោះហើរពី Heathrow ទៅកាន់ New York ត្រូវផ្ទុះឆេះខ្ទិចនៅលើដែនអាកាសនៃប្រទេស
Lockerbie មុនបុណ្យ ណូអែល ៣ ថ្ងៃប៉ុណ្ណោះ ការផ្ទុះនេះបានធ្វើឱ្យមនុស្សស្លាប់ ២៧០
នាក់។ ក្រុមស៊ើបការណ៍សម្ងាត់ Libya ត្រូវបានគេចោទប្រកាន់ថានៅពីក្រោយអំពើនេះ។

១៩៩៩ ៖ Gaddafi ប្រគល់ជនសង្ស័យក្នុងការវាយប្រហារដោយគ្រាប់បែប ២ រូប ទៅឱ្យ
តុលាការ Scotland។

២០០៣ ៖ ក្រោយពីមេដឹកនាំផ្ដាច់ការ Iraq លោក Saddam Hussein ត្រូវបានផ្ដួលរំលំ
លោក Gaddafi ក៏បានចាប់ផ្ដើមធ្វើគោលនយោបាយបង្កើតទំនាក់ទំនងជាមួយប្រទេស
លោកខាងលិច។

រូងលាក់ខ្លួនចុងក្រោយរបស់ Gaddafi


២០០៤ ៖ នាយករដ្ឋមន្ដ្រី អង់គ្លេស Tony Blair បានជួបជាមួយ Gaddafi ។ ក្នុងឆ្នាំនេះដែរ
George Bush ក៏បានភ្ជាប់ទំនាក់ទំនងការទូតជាមួយក្រុង Tripoli ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ PA

Tags: libyamilestoneslife of gaddafimuammar gaddafigamal abdel nasserlibyan arab jamahiriyathe greatsocialist people'slibyan arabjamahiriyathe major milestones