CamNews

ទូរស័ព្ទ 

iPhone 6 ប្រជែងមាឌ ជាមួយ Galaxy S5 និង iPhone 5S

iPhone ត្រូវបានគេរិះគន់ថា តូច បើធៀបនឹងផលិតផលរបស់គូប្រជែង ប៉ុន្ដែ រូបភាពប្រដូចរបស់
Business Insider បង្ហាញថា ស្មាតហ្វូនថ្មី របស់ Apple នឹងតាមទាន់និន្នាការអេក្រង់ធំនាពេល
បច្ចុប្បន្ន។


រូបភាពប្រដូចនេះ ត្រូវបានគូរឡើង ដោយយោងទៅលើបណ្ដាព័ត៌មានចចាមអារ៉ាម ស្ដីអំពីផលិត
ផល ក្នុងរយៈពេលកន្លង ហើយវាបង្ហាញថា បើទោះមានអេក្រង់ ៤,៧អ៊ិន្ឈ៍ តែ iPhone 6 មើល
ទៅមានសភាពតូច និងងាយស្រួលកាន់ បើធៀបនឹង Galaxy S5 ៥,១អ៊ិន្ឈ៍។ ក្នុងនោះដែរ iPhone
6 កំណែ ៥,៥អ៊ិន្ឈ៍ ក៏ហាក់មានមាឌ មិនធំជាង Galaxy S5 ប៉ុន្មាន ដោយសារគែមអេក្រង់ស្ដើង។
 
iPhone ត្រូវបានផលិតឡើងដំបូង ដោយមានអេក្រង់ ៣,៥អ៊ិន្ឈ៍ និងត្រូវបានគេវាយតម្លៃថា ធំ
គួរសម នៅជំនាន់ ឆ្នាំ ២០០៧ ។ ក្រោយមក វាក៏ត្រូវបានបង្កើនឡើងទៅជា ៤អ៊ិន្ឈ៍ ចាប់ពីកំណែ
iPhone 5 ។ ក៏ប៉ុន្ដែ រយៈពេល ៣ឆ្នាំកន្លង Samsung បាននាំមុខ ក្នុងការប្ដូរផ្លាស់ទម្លាប់របស់អ្នក
ប្រើប្រាស់។

នៅពេលឧទ្ទេសនាមទូរស័ព្ទឆ្លាតវៃ ស្រឡាយ Galaxy Note ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងនេះ
ទទួលបានការរិះគន់ច្រើន ថា ស្មាតហ្វូននេះ អេក្រង់ធំ ឬហៅថា phablet ដែលមើលទៅចម្លែក
ពិបាកប្រើ ក្នុងនោះ មានអ្នកខ្លះថា មិនយូរទេ Galaxy Note នឹងក្លាយជា “សាកសព” លែងមាន
គេប្រើ។ យ៉ាងនេះក្ដី ពីមួយថ្ងៃ ទៅមួយថ្ងៃ មានមនុស្សកាន់តែច្រើន ចូលចិត្តប្រើទូរស័ព្ទអេក្រង់
ធំ ហើយស្មាតហ្វូនសំខាន់ៗរបស់ Samsung សុទ្ធតែមានអេក្រង់ ធំជាង ៥អ៊ិន្ឈ៍។

មូលហេតុនេះហើយ នាំឱ្យអ្នកជំនាញយល់ថា Apple ក៏នឹងត្រូវប្ដូរផ្លាស់ ដើម្បីឆ្លើយតបទៅនឹង
តម្រូវការរបស់អតិថិជន។ ជាលទ្ធផល iPhone 6 របស់ Apple តាមគម្រោង នឹងមានកំណែអេក្រង់
២ប្រភេទ គឺ ៤,៧អ៊ិន្ឈ៍ និង ៥,៥អ៊ិន្ឈ៍។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider


Tags: iPhone 6 Galaxy S5 iPhone 5S comparison size Samsung Screen