នៅក្នុងសន្និសិទ AsiaD នៅ ក្រុង Hong Kong លោក Jonney Shih ជា CEO របស់ក្រុម
ហ៊ុនASUS បានបង្ហើបបង្ហាញពី tablet ដំបូងរបស់ពួកគេដែលមានបំពាក់ processor ទំ
នើប Tegra 3 Quad-Core របស់ NVIDIA។
CEO របស់ក្រុមហ៊ុន ASUS "អួត" tablet Transformer Prime បំពាក់
processor Quad-Core
គំរូ tablet ដែលមានឈ្មោះថា Transformer Prime មានរូបរាងស្ដើងបំផុត គឺត្រឹមតែ ៨,៣
មីលីម៉ែត្រ។
គេហទំព័រ Engadget បានចេញផ្សាយថា tablet នេះមានអេក្រង់ 10-inch មាន slot ដោត
SD រន្ធ mini-HDMI និងថ្មដែលអាចប្រើបាន ១៤,៥ ម៉ោង។
ដូចទៅនឹង Eee Pad Transformer នោះដែរ Transformer Prime ក៏អាចប្រើប្រាស់ជាមួយ
ក្ដារចុច QWERTY ។
បច្ចុប្បន្ន គេនៅមិនទាន់ដឹងច្បាស់ពីប្រព័ន្ធដំណើរការរបស់ Transformer Prime ថាតើវា
នឹងប្រើប្រាស់ Android Honeycomb ឬ Android 4.0 Ice Cream Sandwich ។
CEO Shih ក៏មិនទាន់បង្ហើបឱ្យដឹងពីតម្លៃ និងពេលវេលាដែលត្រូវដាក់លក់ Transformer
Prime នៅក្នុងទីផ្សារនៅឡើយ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ techradar