CamNews

ថេបប្ល៊ែត 

Tablet Google Pixel C ចេញលក់ជាផ្លូវការ តម្លៃចាប់ពី 499 USD

នៅថ្ងៃនេះ ក្រុមហ៊ុន Google បានចេញលក់ជាផ្លូវការនូវ Tablet Pixel C ប្រើប្រព័ន្ធប្រតិបត្តិការ Android 6.0 ជាមួយនឹងតម្លៃលក់ 499 USD (សម្រាប់ម៉ូដែល 32GB) និង 599 USD (សម្រាប់ម៉ូដែល 64GB)។ គួររំលឹកផងដែរថា Google Pixel C គឺជាថេប្ល៊ែតថ្មីបំផុតដែលក្រុមហ៊ុន Google ផលិតដោយ ផ្ទាល់ (បានបង្ហាញណែនាំនៅក្នុងខែកញ្ញា ឆ្នាំ២០១៥) វាមិនមែនស្ថិតក្នុងម៉ូដែល Nexus ទេ ហើយត្រូវ បានអភិវឌ្ឍដោយក្រុមផលិត Chromebook Pixel កាលពីមុន ហើយពិតជាសំណាងណាស់ ដែលវា ប្រើប្រព័ន្ធប្រតិបត្តិការ Android មិនមែនជា Chrome OS។ ចំណែកក្តារចុចរបស់ឧបករណ៍នេះ ត្រូវបាន ដាក់លក់ផ្សេងក្នុងតម្លៃ 149 USD។  


Pixel C មានអេក្រង់ទំហំ 10,2" បង្ហាញកំរិតភាពច្បាស់ 2.560 x 1.800 pixel, កំរិតដង់ស៊ីតេភិចហ្សែល 308 ppi, ប្រើប្រាស់ chip NVIDIA Tegra X1, GPU Maxwell, RAM 3 GB, មានកាមេរ៉ាមុខ និងក្រោយ ទំហំ 8MP/2MP និងមានរន្ធដោត USB-C ជំនាន់ថ្មីបំផុត។ រូបរាងនៃឧបករណ៍ មានរាងជ្រុងៗ” នៅគែម ទាំងបួនស្រដៀងទៅនឹង Surface ដែរ សំបកធ្វើពីលោហធាតុ និងមានពណ៌ជ្រើសរើស តែមួយ ប៉ុណ្ណោះ គឺពណ៌ទឹកប្រាក់។ ថេប្ល៊ែតនេះ មានខ្នាតវិមាត្រ 242 x 179 x 7 mm និងមានទម្ងន់ 517 g៕

- អានអត្ថបទ៖ Apple Watch 2 និង iPhone 6C អេក្រង់ទំហំ ៤អ៊ីន នឹងបង្ហាញណែនាំខ្លួន នៅក្នុងខែមីនា ឆ្នាំក្រោយ?
- អានអត្ថបទ៖ Apple បញ្ចេញលក់សំបកការពារ អមដោយថ្មជំនួយមួយគ្រាប់ សម្រាប់ iPhone 6 និង 6S
- អានអត្ថបទ៖ iPhone 7 ធ្លាក់ចុះ​ មិនមែនការបែកស្រាំ ដោយសារពឹងលើប្រព័ន្ធប្រតិកម្មនេះ? (Video inside)

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Google, Tinhte


Tags: Tablet Google Pixel C Hightech