គំរូ Tablet Hi10 Plus ដែលជាស្លាកយីហោថ្មីមកពីប្រទេសចិន Chuwi មានតម្លៃថោកសមរម្យ ប៉ុន្តែវាមានចំនុចពិសេសត្រង់ថា ថេប្ល៊ែតនេះអាចប្រើបានទាំងប្រព័ន្ធប្រតិបត្តិការ Windows និង Android។
តាមប្រភពព័ត៌មានពី Gizchina បានឲ្យដឹងថា ថេប្ល៊ែត Hi10 Plus មានកម្រាស់ប្រហែល 8.8mm។ ឯផ្នែកខាងក្នុងមាស៊ីនបំពាក់មកជាមួយនូវបន្ទះឈីប Intel X5 Z8350 4 core 64-Bit ជំនាន់ថ្មី RAM 4GB អង្គផ្ទុកទិន្នន័យ 64GB។ ថេប្ល៊ែតនេះសក្តិសមនឹងតម្រូវការ ប្រើប្រាស់លើការកម្សាន្តទូទៅ ជាមួយនឹងអេក្រង់ធំទំហំ 10.8 inch បង្ហាញភាពច្បាស់កម្រិត FullHD (1920 x 1080) តំណភ្ជាប់ USB 3.0 type C ដែលអាចផ្ទេរទិន្នន័យបានរហ័ស និងមានថាមពលថ្មខ្លាំង 8400mAh។
ចំនុចដែលលេចធ្លោជាងគេបំផុតនៅលើថេប្ល៊ែតនេះ គឺសមត្ថភាពដែលវាអាចប្រើបានទាំងប្រព័ន្ធប្រតិបត្តិការ Windows 10 Redstone និង Android 5.1។ ឧបករណ៍ភ្ជាប់មកជាមួយថេប្ល៊ែតនេះ រួមមាន សំបកការពារអមដោយក្តារចុច និងជម្រើសប៊ិក stylus Chuwi Hipen H2។
Hi10 Plus នឹងត្រូវបានក្រុមហ៊ុនបង្ហាញណែនាំនៅប្រទេសចិន ក្នុងឱកាស Black Friday (ពីថ្ងៃទី ២២ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦) ក្នុងតម្លៃលក់ ១៤៩,៩០ ដុល្លារ៕
- ស្មាតហ្វូនក្នុងពេលអនាគតរបស់ Samsung អាចនឹងបត់ជាពីរបាន
ប្រែសម្រួល៖ មង្គល
ប្រភព៖ Gizchina, vreview