មិនទាន់ទាំងបានពេញមួយថ្ងៃ បន្ទាប់ពីការលេចចេញរូបភាព ប្រអប់ និងស្មាតហ្វូន Galaxy S4
ថ្មីផង Samsung ក៏បានធ្វើការបង្ហាញខ្លួនគំរូ Galaxy S4 LTE-A, ឈ្មោះកូដ SHV-E330S, chip
quad core Snapdragon 800 និងភ្ជាប់ LTE ល្បឿនលឿនបំផុត។
ស្មាតហ្វូនថ្មីនេះ ត្រូវបានចែកចាយដោយប្រព័ន្ធទូរស័ព្ទចល័ត SK Telecom របស់កូរ៉េខាងត្បូង។
វាគឺជាស្មាតហ្វូនដំបូងគេ លើពិភពលោកដែលត្រូវបានបំពាក់ Mobile Connectivity ជាមួយល្បឿន
Download 150 Mb/វិនាទី តាមរយះ LTE-Advanced លឿនជាង 10 ដងនៃការភ្ជាប់ 3G ធម្មតា។
មានន័យថា File មួយមានទំហំប្រហែល 800 MB គឺចំណាយពេលតែ 40 វិនាទី ប៉ុណ្ណោះក្នុងការ
Download ក្នុងពេលដែល LTE បច្ចុប្បន្ន ត្រូវចំណាយពេលដល់ 80 វិនាទី។
មានពីរពណ៌សំរាប់ជ្រើសរើសគឺ ពណ៌ខៀវ និងក្រហម Galaxy S4 LTE-A មានការរចនាម៉ូតរូប
រាងដូចទៅនឹង Galaxy S4 I9500 ដែលកំពុងតែដាក់លក់នៅលើទីផ្សារសព្វថ្ងៃ។ បណ្តាព័ត៌មាន
Hardware ផ្សេងទៀត ក៏ដូចគ្នាដែរ ដូចជាអេក្រង់ Full HD 5 inch, Camera 13 Megapixel រន្ធ
ដាក់មេម៉ូរីក្រៅ microSD...
អ្វីដែលខុសប្លែក ហើយយើងងាយឃើញជាងគេ រវាង Version S4 ទាំងពីរនេះគឺ Version LTE-A
បំពាក់ CPU ខ្លាំងជាង ដែលជារបស់ Qualcomm គឺ Snapdragon 800 SoC ជាមួយល្បឿនឡើង
ដល់ 2,2 ឬ 2,3 GHz ។ ស្មាតហ្វូន S4 LTE-A នេះ ត្រូវបានប៉ាន់ស្មានថា នឹងបង្ហាញខ្លួននៅលើ
ទីផ្សារ នៅពាក់កណ្តាលចុងឆ្នាំ 2013 នេះ ជាមួយតំលៃលក់ខ្ពស់ជាង Galaxy S4 បច្ចុប្បន្ន ហើយ
តំលៃជាក់ស្តែង ប៉ុន្មាននោះ នៅមិនទាន់ដឹងនៅឡើយទេ៕
ដោយ៖ សិលា
ប្រភព៖ VE