CamNews

កុំព្យូទ័រ 

ឈុតកុំព្យូទ័រ តម្លៃ១៥០ដុល្លារ អាចដំឡើងដូច ឧបករណ៍ក្មេងលេង Lego

នៅក្នុងសម័យបច្ចេកវិទ្យាគ្រប់គ្រងរាល់សកម្មភាពរបស់មនុស្ស គេឃើញថា ចំណេះដឹងអំពីកុំព្យូទ័រ
និងផ្នែកទន់ដែលទាក់ទង គឺគួរតែត្រូវបានបណ្ដុះបណ្ដាលដល់ក្មេងៗ។ ដូច្នេះ ប្រព័ន្ធឧបករណ៍ដែល
ដូចទាំងស្រុង ទៅនឹងរបស់ក្មេងលេង ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Kano អាចរួមចំណែកក្នុង
ការបង្កើតគ្រឹះដ៏រឹងមាំដំបូង សម្រាប់កុមារ ចាប់ពីអាយុ ៦ ទៅ ១៤ឆ្នាំ នេះបើតាមគេហទំព័រ USA
Today ។

ក្រុមហ៊ុន Kano ដែលមានទីស្នាក់ការនៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានឧទ្ទេសនាមប្រព័ន្ធឧប
ករណ៍ឆ្លាតវៃ អនុញ្ញាតឱ្យកុមារអាចដំឡើងកុំព្យូទ័រ និងរៀនបង្កើតកម្មវិធីដោយងាយស្រួល ដូចទៅ
នឹងការដំឡើងប្រដាប់លេង Lego ។

ក្រោយពីប្រមូលប្រាក់បាន ១,៥លានដុល្លារ ពីគេហទំព័រ Kickstarter កាលពីចុងឆ្នាំទៅ មកដល់
ពេលនេះ ក្រុមហ៊ុន Kano បានឧទ្ទេសនាមផលិតផលថ្មីដែលមានឈ្មោះ ដូចគ្នានេះ ហើយវាត្រូវ
បានគេវាយតម្លៃខ្ពស់។

ប្រព័ន្ធឧបករណ៍ Kano ត្រូវបានរចនាឡើង ដោយប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Linux ដែលប្រើនៅលើ
ស្ថានីយអវកាសអន្តរជាតិ ISS ហើយភាសាសរសេរកម្មវិធីសម្រាប់ Kano គឺ Kano Blocks ។ ជាក់
ស្ដែង វាអាចបង្ហាញព័ត៌មានតាមបែបកូដ Javascript និង Python ។

ក្នុងតម្លៃ ១៤៩,៩៩ដុល្លារ ឈុតឧបករណ៍ Kano មានអ្វីៗទាំងអស់ ដែលត្រូវការសម្រាប់ការដំឡើង
កុំព្យូទ័រ ៖ motherboard Raspberry Pi ក្ដារចុចដែលមានភ្ជាប់ Bluetooth ប្រដាប់បំពងសម្លេង ខ្សែ
HDMI និង USB, USB Wi-Fi និង អង្គចងចាំ 8 GB ។ល។ ចំនុចខ្វះខាតតែមួយគត់របស់វា គឺមិនមាន
អេក្រង់ ប៉ុន្ដែ អ្នកអាចទិញវាពីផ្សារបាន។

នៅពេលត្រូវបានតភ្ជាប់នឹងអេក្រង់ ឬទូរទស្សន៍ Kano អាចបង្រៀនអ្នកប្រើប្រាស់ (ក្មេងៗ) នូវវិធី
បង្កើតកម្មវិធី ប្រកប់ដោយភាពងាយស្រួល។ Kano ក៏អាចតភ្ជាប់បណ្ដាញអ៊ីនធឺរណែត ដូចបណ្ដា
កុំព្យូទ័រធម្មតា៕


ប្រែសម្រួលដោយ ៖ ដោយតារា
ប្រភព ៖ USA Today