CamNews

បច្ចេកវិទ្យា 

អបអរសាទរថ្ងៃខួបកំណើតរបស់ Microsoft

កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៧៥, អ្នកសសេរកម្មវិធីកុំព្យូទ័រវ័យក្មេងពីររូបគឺលោក Bill Gates
និង Paul Allen បានសហការណ៍ធ្វើការជាមួយគ្នា ហើយនោះក៏គឺជាជំហ៊ានដំបូងក្នុងការគូស
សញ្ញាសំគាល់នៃការចាប់កំណើតឡើងរបស់ Microsoft ផងដែរ។ ក្នុងដំណាក់កាលនោះលោក
Bill Gates មានអាយុបាន ២២ ឆ្នាំ ចំណែកលោក Allen មានអាយុទើបតែ ១៩ ឆ្នាំប៉ុណ្ណោះ។ ពួក
គាត់ទាំងពីរគឺជាមិត្តជិតសិ្នទនឹងគ្នាបំផុតគឺចាប់តាំងពីកាលរៀននៅសាលាមធ្យមសិក្សានៅឯ
Seattle មកម្ល៉េះ។ ក្រោយពេលដែលលោក Allen បានប្តូរទៅបំរើការងារអោយ MITS នៅឯ
Albuquerque, New Mexico កាលពីខែមករា ឆ្នាំ ១៩៧៥ មក, លោក Gates ពេលនោះកំពុងជា
សិស្សឆ្នាំទី ២ របស់សាកលវិទ្យាល័យ Harvard ក៏បានបោះបង់ការសិក្សាចោលដើម្បីផ្លាស់ទៅ
កាន់ Albuquerque ដើម្បីបន្តការសហការគ្នាជាមួយមិត្តភិក្តរបស់ខ្លួនបន្តទៀត។ ចាប់តាំងពីពេល
នោះមក Bill Gates និង Paul Allen បានរួមដៃគ្នាក្នុងការត្រៀមបោះជំហ៊ានឆ្ពោះទៅរកការបង្កើត
នូវក្រុមហ៊ុន Microsoft ឡើង។ ខែមករា ឆ្នាំ ១៩៧៩ ពូកគាត់ទាំងពីរក៏បានផ្លាស់ទៅកាន់ Bellevue,
ទីក្រុង Washington ដើម្បីបង្កើតជាផ្លូវការនូវក្រុមហ៊ុន Microsoft នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ​១៩៨១ ។
Bill Gates និង Paul Allen
មួយឆ្នាំក្រោយមក ក្រុមហ៊ុន Microsoft ក៏បានដាក់បង្ហាញវត្តមានសមិទ្ធិផលដំបូងរបស់ខ្លួនគឺប្រព័ន្ធ
ប្រតិបត្តិការ 16 bit MS-DOS 1.0 ដែលត្រូវបានដាក់អោយប្រើប្រាស់នៅលើកុំព្យូទ័ររបស់ IBM ។
ចាប់តាំងពីពេលនោះមក ,Microsoft របស់ Gates និង Allen បានបង្កើតឡើងនូវសករាជកុំព្យូទ័រឯក
ជនមួយ (PC) មានការអភិវឌ្ឍន៍រីកចំរើនយ៉ាងខ្លាំងក្នុងកំឡុង ៣ ទសវត្សរ៍កន្លងមកនេះ។ និងនៅ
ពេលដ៏ខ្លីខាងមុខទៀតនេះក្រុមហ៊ុនរបស់លោកក៏នឹងត្រៀមដាក់បង្ហាញវត្តមានប្រព័ន្ធប្រតិបត្តិការថ្មី
បំផុតមួយទៀតផងដែរគឺ Windows 8 ដើម្បីចាប់ផ្តើមនូវសករាជថ្មីមួយទៀត៖ សម័យកាលបន្ទាប់ពី
PC ។ ហើយដោយឡែកកាលពីថ្ងៃម្សិលម៉ិញគឺថ្ងៃទី ៤ ខែមេសា គឺជាថ្ងៃខួបកំណើតរបស់ Microsoft,
ដូច្នេះចូរយើងចូលរួមអបអរសាទរក្នុងទិវារដ៏ពិសេសនេះទាំងអស់គ្នាណា ! ៕
ប្រភព៖ BGR
ដោយ៖ រស្មី

Tags: technologyBill Gates computers microsoft Paul Allen pcs post-PC post-post-PC Tablets