CamNews

ព័ត៌មានអន្តរជាតិ 

កំណត់បានភព ដែលមានលក្ខណៈ ដូចផែនដី និងអាចមានជីវិត

ក្រុមអ្នកស្រាវជ្រាវផ្នែកអវកាស បានរកឃើញ និងកំណត់ថា ភព KOI 172.02 ​ដែលវិលជុំវិញ
ព្រះអាទិត្យរបស់វា គឺជាភពដែលមានលក្ខណៈដូចបំផុតទៅនឹងភពផែនដីរបស់យើង។

ទំព័រ Space ឱ្យដឹងថា ជាងមួយសប្ដាហ៍បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ដ្រអន្ដរជាតិប្រកាសថានឹង
រកឃើញភពដែលដូចផែនដី កែវយឹតអវកាស Kepler របស់ NASA ក៏បានរកឃើញភពមួយដ៏
មានតម្លៃ គឺភព KOI 172.02 ដោយសារតែវា ដូចផែនដីបំផុត មិនធ្លាប់មានពីមុនមក។


                              ភព KOI 172.02 អាចនឹងមានជីវិតរស់នៅ

ភាពខុសគ្នារវាង KOI 172.02 និងផែនដី គឺមានតិចជាងការគិត។ ពាក់កណ្ដាលអង្កត់ផ្ចិតរបស់
KOI 172.02 ធំជាងផែនដីប្រហែល ៥០% ហើយវាវិលជុំវិញផ្កាយមេរបស់វា ​​ ដែលដូចនឹងព្រះ
អាទិត្យរបស់យើង។ គំលាតរវាង KOI 172.02 និងផ្កាយមេរបស់វា ប្រហែល ៣/៤   នៃគំលាត
របស់ផែនដី និងព្រះអាទិត្យ មានន័យថា ជីវិតអាចនឹងមាននៅលើភពនេះ។ មួយឆ្នាំរបស់ KOI
172.02 មានរយៈពេល ២៤២ថ្ងៃ ដូច្នេះ វាស្ថិតនៅជិតផ្កាយមេរបស់វា ជាងផែន និងព្រះអាទិត្យ។
ទោះជាយ៉ាងនេះក្ដី វានៅតែមានបរិយាកាសល្អសម្រាប់ការរស់នៅ។

លទ្ធផលនៃការវិភាគទិន្នន័យរបស់កែវយឹត Kepler ​បង្ហាញថា ភព KOI 172.02 មិនមែនជាភព
ថ្មនោះទេ ហើយទឹកអាចនឹងមានច្រើននៅទីនោះ។ លោក Livio ថ្លែងថា ៖ "យើងប្រហែលជាមិន
អាចរកឃើញសត្វមានជីវិតនៅលើគោក ប៉ុន្ដែយើងអាចនឹងរកឃើញត្រី  ដែលមានភាពឆ្លាយវៃ
នៅក្នងមហាសមុទ្រ"។

គួររំលឹកថា កាលពីមុននេះ ក្រុមអ្នកវិទ្យាសាស្ដ្របានប្រកាសថា នៅក្នុងគន្លងដំរីស (Milky Way)
មានភពដល់ទៅ ១៧ពាន់លាន ដែលមានទំហំប្រហាក់ប្រហែលនឹងផែនដី ដូច្នេះ   ក្នុងចំណោម
នោះ អាចមានជីវិតរស់នៅក្នុងភពណាមួយមិនខាន។

 

ដោយ ៖ សីហា
ប្រភព ៖ EV


Tags: KOI 172.02 Earth-like planet