បច្ចេកវិទ្យាអេក្រង់កោងមកដល់ចំហៀងទាំងពីរសងខាង ត្រូវបាន Samsung ចុះឈ្មោះជាកម្មសិទ្ធ
បញ្ញា ហើយបច្ចេកវិទ្យានេះ អាចត្រូវបានក្រុមហ៊ុន បំពាក់នៅលើ phablet ជំនាន់ទី ៤ របស់ខ្លួន។
Galaxy Note 4 អាចនឹងមានអេក្រង់ ៣ទិស
កាលពីប៉ុន្មានថ្ងៃមុន អគ្គនាយករងរបស់ Samsung លោក Yoon Han-kil បានអះអាងថា Galaxy
Note 4 នឹងមានរូបរាងថ្មី និងប្លែក ប៉ុន្ដែ លោកក៏មិនបានបង្ហើបឱ្យដឹងអំពីព័ត៌មានលំអិត។ យោង
តាមទំព័រប្រមូលផ្ដុំដំណឹងចចាមអារ៉ាម Phonearena ផលិតផលថ្មីរបស់ Samsung នឹងត្រូវបាន
បំពាក់អេក្រង់ទន់កោង និងមានឈ្មោះថា Youm ។
ក៏ប៉ុន្តែ Galaxy Note 4 នឹងមិនមានអេក្រង់កោងកណ្ដាល បែបបាតទូក ដូចទៅនឹង Galaxy Round
នោះទេ។ Galaxy Note 4 អាចបង្ហាញរូបភាពទាំង ៣ទិស ដោយសារតែអេក្រង់កោងទន់ លាត
សន្ធឹងដល់ចំហៀងទាំងសងខាង។ គេនៅមិនទាន់ដឹងច្បាស់ថា អេក្រង់ នៅត្រង់ផ្នែកចំហៀង នឹង
មានមុខងារបង្ហាញរូបភាពអ្វីជាក់លាក់ ប៉ុន្ដែតាមការវាយតម្លៃ វាអាចត្រូវបានធ្វើឡើងសម្រាប់
បង្ហាញអំពីប៊ូតង់ស្រមោល ឬ Tap របស់ប្រៅសឺរ។ល។ បើទោះជាវា មានមុខងារអ្វីដោយ ប៉ុន្ដែ
រចនាបែបនេះ ក៏ធ្វើឱ្យអ្នកប្រើប្រាស់ មានអារម្មណ៍ត្រេកត្រអាលជាមួយផលិតផលថ្មីនេះ។
រូបភាពបង្ហាញអំពីអេក្រង់ Galaxy Note 4 នៅក្នុងប័ណ្ណប៉ាតង់ របស់ Samsung
រូបភាពនៅក្នុងប័ណ្ណប៉ាតង់ ដែលត្រូវបាន Samsung ចុះឈ្មោះ ក៏បង្ហាញឱ្យឃើញថា គែមចំហៀង
ខាងស្ដាំ មានមុខងារសម្រាប់អូស ដើម្បីបើកសោ។ ចំណែកអេក្រង់នៅកណ្ដាល នៅតែត្រូវបាន
ប្រើប្រាស់ដូចទៅនឹងអេក្រង់បុរាណ។
មកដល់ពេលនេះ Samsung មិនទាន់បញ្ចេញប្រតិកម្ម ឬអធិប្បាយអ្វីមួយអំពីព័ត៌មានខាងលើ ក៏ប៉ុន្ដែ
ដូចទៅនឹងជំនាន់នានារបស់ Note ក្រុមហ៊ុននេះ អាចនឹងឧទ្ទេសនាម Galaxy Note 4 នៅក្នុងព្រឹត្តិ
ការណ៍ពិព័រណ៍ IFA ឆ្នាំ ២០១៤។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phonearena/GSMA/Phonandroid