CamNews

ឆក់កាំភ្លើងអាកាពីមន្រ្តីនគរបាល យកទៅបាញ់រះ លើម្ចាស់ផ្ទះលក់គ្រឿងភេសជ្ជៈ

កាលពីវេលាម៉ោងប្រមាណ ១០ និង២០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២នេះ ជនសង្ស័យ
ដែលគេមិនស្គាល់ អត្តសញ្ញាណម្នាក់ បានកញ្ឆក់យកកាំភ្លើងអាកាពីមន្រ្តីនគរបាល ដែល កំពុង
ជិះម៉ូតូល្បាតនៅតាមដងផ្លូវ យកទៅបាញ់រះលើម្ចាស់ផ្ទះលក់គ្រឿងភេសជ្ជៈបណ្តាលឲ្យរបួស២
នាក់ រួច ហើយក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដែលករណីនេះ បានកើតឡើងដោយគេនៅ
មិន ទាន់ដឹងពីមូលហេតុនៅឡើយនោះទេ។

 

តាមប្រភពព័ត៌មានពីកាសែតដើមអម្ពិលបានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈដែលមន្រ្តី
នគរបាលមូលដ្ឋាន បានស្ពាយកាំភ្លើងអាកាជិះម៉ូតូដើរល្បាតមកដល់ចំណុចកើតហេតុ ស្រាប់តែ
គេឃើញជនសង្ស័យ ដែលឈរនៅទីនោះ ស្ទុះទៅកញ្ឆក់យកកាំភ្លើងពីមន្រ្តីនគរបាល ហើយរត់
ចូលទៅក្នុងផ្ទះលក់គ្រឿងភេសជ្ជៈធ្វើ ការបាញ់ប្រហារទៅលើម្ចាស់ផ្ទះតែម្តង រួចហើយទើបបាញ់
សម្លាប់ខ្លួនឯងតាមក្រោយ។

ករណីខាងលើបានកើតឡើង នៅក្នុងផ្ទះលក់ភេសជ្ជៈមួយកន្លែង ដែលមានយីហោម៉ូវហេង មាន
ទីតាំងនៅតាម បណ្តោយផ្លូវលេខ ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ចំណុចមុខ
មន្ទីរពេទ្យរុស្ស៊ី។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ទាំងពីរ​នាក់ ឈ្មោះ ងួន ហេង អាយុ
៦០​ឆ្នាំ ជា​ម្តាយ​បាន​ស្លាប់ ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​កូនស្រី​ឈ្មោះ ឈួន
ពិសី អាយុ ២៤​ឆ្នាំ រងរបួស​ធ្ងន់ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​ភ្លាមៗ​ផងដែរ
ក្រោយពី​កើតហេតុ​។

ជនសង្ស័យមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ និងមូលហេតុនៃករណីបាញ់ប្រហារខាងលើ
នេះឡើយ ដោយ សារតែជនបង្កបានបាញ់សម្លាប់ខ្លួនឯង។

ដោយ៖ មិនា
ប្រភព៖ DAP news


Tags: phnom penh police pull police gun kill shoot