CamNews

ព័ត៌មានបច្ចេកវិទ្យា 

Microsoft បញ្ចេញវ៉ែនតាឆ្លាតវៃ អាចបញ្ជាស្រមោលពិត ក្នុងព្រឹត្តិការឧទ្ទេសនាម Windows 10

ជំនួសឱ្យការបង្ហាញនូវមុខងារថ្មីបំផុតនៅលើ Windows 10 ក្រុមហ៊ុន  Microsoft បែរជាធ្វើឱ្យ​មានការភ្ញាក់ផ្អើលដោយការឧទ្ទេសនាមវ៉ែនតា HoloLens ។

ព្រឹត្តិការណ៍ “Windows 10 : the next chapter” បានធ្វើឱ្យព័ត៌មានចចាមអារ៉ាមជាច្រើន ក្លាយជា
ការពិត ក្នុងនោះ Microsoft ថែមទាំងបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាបន្តបន្ទាប់ នៅពេលបង្ហាញ
អំពីវ៉ែនតា 3D (Virtual Reality Headset) ដែលមានឈ្មោះថា  HoloLens។ នេះគឺជារបកគំហើញ
ដែលមានលក្ខណៈថ្មីបំផុតរបស់ Microsoft ក្នុងវិស័យស្រមោល ដែលកំពុងត្រូវបានគេអភិវឌ្ឍជា
បន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ។

HoloLens ដំណើរការដោយ  Windows Holographic និងមានលក្ខណៈស៊ីសង្វាក់គ្នានឹងប្រព័ន្ធប្រតិ
បត្តិ Windows 10។ ផលិតផលនេះ ត្រូវបានគេឧទ្ទេសនាមថា ជាឧបករណ៍បញ្ចាំងរូបភាព 3D
ទំនើបចុងក្រោយបង្អស់របស់ពិភពលោក ហើយវាជួយឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធ
កាន់តែច្រើន អំពីរូបភាព និងសកម្មភាពស្រមោលពិត។វ៉ែនតា HoloLens របស់ Microsoft មាន
ភាពអស្ចារ្យជាង បើធៀបនឹងគូប្រកួតចំនួនពីរ ដែលបានបញ្ចេញឧបករណ៍ស្រដៀងគ្នានេះ នោះ
គឺ Google Cardboard និង Oculus Rift សូម្បីតែសមត្ថភាពលេងហ្គេម និងប្រព័ន្ធមើលដឹងអំពី
ចលនារបស់មនុស្ស។

វ៉ែនតា​ឆ្លាត​វៃ​ HoloLens របស់ Microsoft

បើទោះជាមិនត្រូវបានតភ្ជាប់ជាមួយនឹងកុំព្យូទ័រ ប៉ុន្ដែ HoloLens នៅតែអាចឆ្លើយតបទៅនឹងការ
បង្ហាញរូបភាពពិត ដោយការបំពាក់ CPU , graphics core និង Microprocessor ដោយឡែករបស់
វា ជួយឱ្យអ្នកប្រើប្រាស់ អាចប៉ះពាល់ បញ្ជាទៅលើស្រមោលពិត ដោយមិនមានបញ្ហា។ Microsoft
ជឿជាក់ថា ឧបករណ៍ HoloLens នឹងក្លាយជាជំនួយការដ៏សំខាន់របស់អ្នកវិទ្យាសាស្ដ្រ វេជ្ជបណ្ឌិត
រួមនឹងអវកាសចរ នាពេលអនាគត៕

វីដេអូ បង្ហាញ​អំពី​ដំណើរការ​ដ៏​អស្ចារ្យ​របស់វ៉ែនតា HoloLens ៖

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Theverge/Youtube


Tags: Microsoft Windows HoloLens headset វ៉ែនតា