អេក្រង់កោងបត់បាន YOUM ធ្លាប់ត្រូវបាន Samsung បង្ហាញខ្លួន រួមជាមួយបណ្តាឧបករណ៍គំរូ
នៅពិព័រណ៍ CES 2013 កាលពីដើមឆ្នាំនេះ ប៉ុន្តែមកដល់ពេលនេះហើយ នៅមិនទាន់ឃើញមាន
ឧបករណ៍ Mobile ណាមួយប្រើប្រាស់បច្ចេកវិទ្យាអេក្រង់កោងរបស់ Samsung ត្រូវបានផលិត
ចេញនោះទេ។
ក្នុងនោះ បើតាមព័ត៌មានថ្មីបំផុតពីកាសែត Korea Times បានឲ្យដឹងថា: "LG បានផលិតអេក្រង់
កោងបានយ៉ាងជោគជ័យ អាចមួរ បត់បែន និងប្រើប្រាស់សំរាប់ Tablet និងស្មាតហ្វូនស៊េរីថ្មីៗ។
នៅក្នុងសេចក្តីប្រកាសជាមួយក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង LG កំនត់គោលដៅបញ្ចេញអេក្រង់
កោងដំបូងរបស់ខ្លួនមួយនេះ នៅចុងឆ្នាំនេះ មុន Samsung ទៅទៀត"។
ប្រសិនបើព័ត៌មានខាងលើជាការពិតមែន លទ្ធភាពច្រើន បណ្តាអ្នកបច្ចេកវិទ្យាទូទាំងពិភពលោក
អាចនឹងទទួលបានបទពិសោធន៍ថ្មី នៃអេក្រង់កោងនេះពី LG ដំបូងគេ៕
ដោយ៖ សិលា
ប្រភព៖ VReview