CamNews

ទូរស័ព្ទ 

ធ្លាយរូបភាពថ្មី iPhone 6S ប្រើអេក្រង់ Force Touch និងកំណែពណ៌ rose gold

ថ្មីៗនេះ គេហទំព័រ Nowhereelse របស់បារាំង បានបន្តបង្ហាញអំពីបណ្ដារូបថត ត្រូវបានគេយល់
ថាជារបស់ iPhone 6s របស់ Apple ដែលនឹងត្រូវបានឧទ្ទេសនាម និងបញ្ចេញលក់ក្នុងទីផ្សារ
ចាប់ពីខែកញ្ញាខាងមុខ។ គេហទំព័រ Nowhereelse អះអាងថា ក្រុមហ៊ុន Apple បាននាមកនូវ
អេក្រង់ Force Touch សម្រាប់ iPhone 6s។

រូបថត iPhone 6S ថ្មីបំផុត ដែលទើបបែកធ្លាយ

Force Touch គឺជាបច្ចេកវិទ្យាអេក្រង់ថ្មីរបស់ Apple ដែលធ្លាប់ត្រូវបានប្រើប្រាស់នៅលើ
នាឡេកា Apple Watch។ បច្ចេកវិទ្យានេះ មិនត្រឹមតែដឹងបានថា កន្លែងណា អ្នកប្រើប្រាស់ចុច
នោះទេ តែ Force Touch ថែមទាំងទទួលយកទាំងទម្ងន់ដែលអ្នកប្រើប្រាស់​កំពុងចុចផងដែរ។

អំពីរូបរាងវិញ iPhone 6s ប្រហែលជានឹងមិនមានការផ្លាស់ប្ដូរច្រើនប៉ុន្មាន បើប្រៀបធៀបនឹង
​ផលិតផលមុន ប៉ុន្តែ វាវែងជាងប្រមាណ 0,2 mm។ក្រៅពីនេះ ប្រភពព័ត៌មានក៏បានឱ្យដឹងថា
iPhone ជំនាន់ថ្មី នឹងប្រើសម្បកធ្វើអំពីលោហធាតុដែលមានភាពរឹងមាំជាងមុន ដូចធ្លាប់បាន
ប្រើនៅលើ Watch Sport។

រូបថត iPhone 6S ថ្មីបំផុត ដែលទើបបែកធ្លាយ

Apple ក៏អាចនឹងបញ្ចេញបន្ថែមនូវកំណែថ្មី នោះគឺ ពណ៌ មាសផ្កាយកុលាប ដើម្បីជួយបង្កើន
ជម្រើសសម្រាប់អ្នកប្រើប្រាស់។ បើទោះជាមានការបញ្ចេញនូវកំណែ concept ជាច្រើន ទាក់
ទិននឹង iPhone 6s ប៉ុន្តែ គេនៅតែមិនទាន់ច្បាស់អំពី កំណែ ពណ៌មាស លាយផ្កាយកុលាប
rose gold នេះ បែបណានៅឡើយ។

កំណែ ពណ៌មាស លាយផ្កាយកុលាប rose gold អាចនឹងមានសភាពបែបនេះ

ប្រភពដដែលឱ្យដឹងថា Apple អាចនឹងបំពាក់កាមេរ៉ា ចាប់ 8 MP ឡើងដល់ 12 MP សម្រាប់
iPhone 6s។ មុននេះ ធ្លាប់មានដំណឹងថា Apple នឹងបំពាក់កាមេរ៉ាកម្រិត 16 MP ដល់ iPhone
6S ប៉ុន្តែ យ៉ាងណាក៏ដោយ គេប្រាកដថា កាមេរ៉ានៅលើ iPhone 6s នឹងមានគុណភាពច្បាស់
ល្អជាងកំណែមុនៗ។

អំពីម៉ាស៊ីន ប្រភពពី Foxconn អះអាងថា iPhone ជំនាន់ថ្មីនឹងត្រូវបានបំពាក់ RAM 2GB,
កាមេរ៉ាមុខ 5MP និង ប្រព័ន្ធ​តភ្ជាប់ LTE Category 6 ជួយឱ្យដំណើរការបានរលូនជាងមុន។

រូបថត iPhone 6S ថ្មីបំផុត ដែលទើបបែកធ្លាយ

ដំណឹងបែកធ្លាយនានា បានបង្ហាញថា iPhone ថ្មី នឹងលែងមានកំណែអង្គចងចាក្នុង 16 GB
ទៀតហើយ។ ជំនួសមកវិញ គឺមានតែកំណែ 32 GB, 64 GB និង 128 GB។

តាមគម្រោង បើសិនមិនមានអ្វីប្ដូរផ្លាស់ Apple នឹងផលិតស្មាតហ្វូននេះ ចំនួន ចាប់ពី 85 ទៅ
90 លានគ្រឿង ក្នុងឆ្នាំនេះ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ techtimes


Tags: iPhone 6s Force Touch Nowhereelse ស្មាតហ្វូន ទូរសព្ទ