ក្រុមហ៊ុនផលិតទូរស័ព្ទមកពីជប៉ុន កំពុងតែប្រឹងប្រែង ត្រៀមបញ្ចេញកំណែស្មាតហ្វូនសំខាន់
បន្ទាប់របស់ខ្លួន ដែលមានឈ្មោះថា Sony Xperia Z4 ។
បណ្ដាប្រភពព័ត៌មានបែកធ្លាយ បានឱ្យដឹងថា Sony Xperia Z4 បំពាក់អេក្រង់ 5.5 inch ហើយ
រីសូលូសឹនរបស់វា ត្រូវបានដំឡើងដល់ 2K (Quad HD 1440x2560 pixels) ជំនួសឱ្យ Full HD ដូច
នៅលើ Z2 និង Z3 ។ ម៉ាស៊ីននេះ នឹងដំណើរការដោយ Snapdragon 810 រួមនឹង RAM 4GB ។
ក្រៅពីនេះ អង្គចងចាំរបស់ស្មាតហ្វូន Sony Xperia Z4 នឹងត្រូវបានបន្ថែមទៅដល់ 32GB ដែល
នៅលើ Z3 បច្ចុប្បន្នគឺ 16GB ប៉ុន្ដែ គេនៅមិនទាន់ដឹងថា Sony Xperia Z4 មានរន្ធសម្រាប់អង្គចង
ចាំក្រៅដែរ ឬអត់។
ថាមពលរបស់ Sony Xperia Z4 មិនបានបញ្ឈប់ត្រឹមនេះនោះទេ ស្មាតហ្វូននេះ របស់ Sony
មានបំពាក់សេនសឺរកោង Exmor ហើយកាមេរ៉ា នៅតែមានកម្រិត 20MP ប៉ុន្ដែ វានាំមកនូវរូប
ភាពច្បាស់ជាងមុន។ ម៉ាស៊ីននេះ នឹងបំពាក់បច្ចេកវិទ្យា LTE Cat. 6 ដែលអាចទាញយកទិន្នន័យ
ឡើងដល់ 300 Mbps និង Bluetooth 4.1។ ជាងនេះ Xperia Z4 ក៏បំពាក់ប្រដាប់បន្លឺសម្លេងចំនួន
២ នៅខាងមុខ ដែលផ្ដល់គុណភាពសម្លេង មិនចាញ់ប្រព័ន្ធសម្លេង BoomSound របស់ HTC
នោះដែរ។
ប្រភពព័ត៌មាន មិនបានបង្ហើបអំពីពេលវេលាដែល Sony នឹងឧទ្ទេសនាមផលិតផលនេះ ប៉ុន្ដែ
តាមការសន្និដ្ឋាន Xperia Z4 នឹងបង្ហាញខ្លួន ក្នុងពេលឆាប់ៗខាងមុខ។ ប្រសិនយោងតាមទម្លាប់
បច្ចុប្បន្ន គេជឿថា Xperia Z4 របស់ Sony នឹងមានវត្តមានក្នុងទីផ្សារ ប្រហែលក្នុងខែកុម្ភៈ ឬខែ
មិនា ឆ្នាំ ២០១៥៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ christiantoday/phonesreview