គេហទំព័រ AsiaToday របស់កូរ៉េខាងត្បូង ដែលស្ថិតនឹងប្រភពព័ត៌មានគួរឱ្យទុកចិត្តមួយ បាន
បង្ហើបឱ្យដឹងថា ស្មាតហ្វូន លំដាប់ខ្ពស់ Galaxy KQ អាចនឹងត្រូវបាន Samsung បង្ហាញខ្លួន នៅ
ក្នុងខែមិថុនាខាងមុខ។ ម៉ាស៊ីននេះ នឹងមានឈ្មោះថា Galaxy S5 Prime ហើយអាចជាកំណែ
លំដាប់ខ្ពស់របស់ Galaxy S5 ដោយមានអេក្រង់ 5,2 inch រីសូលូសឹន 2K ។
ទន្ទឹមនឹងនេះ Galaxy S5 Prime អាចនឹងត្រូវបានបំពាក់ប្រូសេសឺរច្រើន ផ្សេងៗគ្នា ក្នុងនោះមាន
ដូចជា ឈីប 8-core Exynos 5430 ជាមួយនឹងឈីប 4-core Cortex-A15 ល្បឿន 2,1 GHz និង
ឈីប 4-core Cortex-A7 កម្រិត 1,5 GHz មានភ្ជាប់ជាមួយនឹង ឈីបក្រាហ្វិក Mali 600 MHz ។
មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា Galaxy S5 Prime នឹងមានរចនារូបរាង ធ្វើអំពីជ័រ ឬ
លោហធាតុ ជាប្រការដែលមនុស្សជាច្រើន មានការចាប់អារម្មណ៍ ទៅលើកំណែ Galaxy S5
លំដាប់ខ្ពស់នេះ។
ដោយមានទិន្នន័យស្ដីអំពីអេក្រង់ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងព័ត៌មានចចាមអារ៉ាម
របស់ LG G3 គេជឿថា Samsung កំពុងចង់ប្រកួតប្រជែងជាមួយនឹងកំពូលទូរស័ព្ទរបស់ LG ។
ប្រការនេះ គឺជាចំណុចដ៏មានប្រយោជន៍សម្រាប់អតិថិជន ព្រោះថា អ្នកប្រើប្រាស់នឹងមាន
ជម្រើសច្រើន នៅពេលពួកគេមានបំណងនឹងទិញស្មាតហ្វូន៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ GsmArena/ Softpedia