CamNews

កីឡា 

Sebastian Vettel បើកលឿនបំផុតនៅ Indian GP


កីឡាប្រណាំងរថយន្ត Sebastian Vettel របស់ក្រុម  Red Bull   បានធ្វើការសាកល្បង
ប្រណាំងលើកដំបូងនៅទីលានប្រកួតប្រទេស ប្រទេសឥណ្ឌា ក្នុងការប្រណាំងរថយន្ត
Formula 1 របស់ Indian Grand Prix ។

Sebastian Vettel  បាននាំមុខកីឡាករ  Jenson Button  របស់ក្រុម  McLaren  និង
Fernando Alonso  របស់ក្រុម  Ferrari  នៅក្នុងការសាកល្បងប្រណាំងនេះ   ដោយ
ចូលទីបានលឿនបំផុត។

សូមបញ្ជាក់ថាកីឡាករសញ្ជាតិអាល្លឺមង់ Sebastian Vettel  ម្នាក់នេះទើបទទួលបាន
ជើងឯកក្នុងការប្រកួត world championship នៅប្រទេសកូរ៉េ។ នៅក្នុងការសាកល្បង
ការប្រកួតដំបូងនៅឥណ្ឌានេះ     លោកបានបើកចូលទីប្រកួត   ដោយនាំមុខកីឡាករ
Button រយៈពេល ០.៣១០ វិនាទី និងនាំមុខកីឡាករ Alonso រយៈពេល ០.៤៣៥ វិនា
ទី៕

ដោយ៖ មិនា

ប្រភព៖ bbc


Tags: sport formula 1 speed