ភ្នំពេញៈ បន្ទាប់ពី ចេញលក់ទូរស័ព្ទឆ្លាតវៃ ស៊េរីថ្មី Samsung Galaxy S4 & Note 8.0 ជាង
មួយសប្តាហ៍មក Samsung បានរៀបចំ កម្មវិធីថ្មី “Samsung Galaxy S4 Studio” នៅផ្សារ
ទំនើបសូរិយា និងផ្សារសុវណ្ណា រយៈពេល៥សប្តាហ៍ ដើម្បីផ្តល់ឱ្យ សាធារណជននានា
សាកល្បងប្រើប្រាស់ ផលិតផលថ្មីៗ នៃសែស្រឡាយ Samsung Galaxy ដែលជា បច្ចេក
វិទ្យាចុងក្រោយ របស់ខ្លួន។
តាមប្រសាសន៍របស់លោក វ៉ាត ឡាំផេង នាយកគ្រប់គ្រងផ្នែកទូរស័ព្ទ និងបច្ចេកវិទ្យា នៃ
សាខាថៃក្រុមហ៊ុន Samsung អេឡិចត្រូនិកប្រចាំនៅកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពី
ទទួលបានជោគជ័យ ទាំងនៅលើទីផ្សារ ក្នុងប្រទេស និងនៅលើទីផ្សារអន្តរជាតិ នាពេល
កន្លងមក ទើបជំរុញឲ្យកម្មវិធី កើតមានជាបន្តបន្ទាប់ និងកាន់តែធំជាងមុន។ លោកបាន
ចង្អុលបង្ហាញ ពីវត្ថុបំណងសំខាន់ៗដែលរុញច្រាន ឲ្យកម្មវិធី Samsung Galaxy S4 Studio
លេចចេញជារូបរាងឡើងនៅ ក្នុងពេលនេះ។
កម្មវិធី Samsung Galaxy S4 Studio មានរយៈពេល ៥សប្តាហ៏ ដោយចាប់ផ្ដើមពីថ្ងៃទី ១៣ខែ
ឧសភា រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ ដោយបង្ហាញនូវបច្ចេកវិទ្យាថ្មីៗ ដូចជា Samsung
Galaxy S4, Galaxy Note 8.0, Galaxy Note II, Galaxy Grand, Galaxy Camera និងស៊េរី
ទំនើបៗជាច្រើនទៀត មិនតែប៉ុណ្ណោះ កម្មវិធីនេះ ក៏ផ្តល់ជូននូវការលេង ហ្គេមកម្សាន្ត ទទួល
បានរង្វាន់ជាច្រើន ផងដែរ ។ ស្របពេលនឹង ការបើកសម្ពោធ និងការតាំងបង្ហាញនេះ Samsung
បានសហការ ជាមួយគ្រឹះស្ថានមីក្រូហិរិញ្ញវត្ថុ AEON ដើម្បីផ្តល់ជូន ដល់អតិថិជន នូវការជាវរំលោះ
ទូរស័ព្ទ ៤ម៉ូដែល ជាមួយកាប្រាក់1.4% ក្នុងនោះមានទូរស័ព្ទ Galaxy S4, Galaxy Note 8.0,
Galaxy Grand & Galaxy Note 2។ កម្មវិធីពិសេសនេះ អតិថិជន អាចរកជាវបាន តាមបណ្តាហាង
ចែកចាយ ជាង១០០កន្លែង ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃនេះរហូតដល់ បំណាច់ ខែមិថុនា។
ចំពោះSamsung Galaxy S4 អតិថិជនបង់ $68 និង Galaxy Note 8.0 បង់ត្រឹមតែ $52 Galaxy
Note2 បង់ត្រឹមតែ $56 និងGalaxy Grand ស៊ីម២ បង់ត្រឹមតែ $35 ប៉ុណ្ណោះក្នុង១ខែសម្រាប់ រយៈ
ពេល ១ឆ្នាំជាមួយគ្រឹះស្ថានមីក្រូហិរិញ្ញវិត្ថុ AEON ។ ពីកម្មវិធីនេះ អតិថិជន ក៏ទទួលបាន វត្ថុអនុស្សាវរីយ៍
ភ្លាមៗជាច្រើនទៀត ដូចជា កាបូបស្ពាយដ៏ស្រស់ស្អាត កែវ បន្តោងសោរ សំបុត្រចូលរួម ទស្សនា
ភាពយន្ត3D ផងដែរ។ កម្មវិធីនេះ ចាប់ផ្តើម ដូចតទៅ ថ្ងៃទី 13-14-15 ឧសភា នៅផ្សារទំនើបសូរិយា ។
ថៃ្ងទី 17-18-19 ឧសភា នៅផ្សារទំនើបសុវណ្ណា ។ ថ្ងៃទី 24-25-26 ឧសភានៅផ្សារទំនើបសូរិយា ។
ថៃ្ងទី 31 ឧសភា និង ថ្ងៃទី 01-02 មិថុនា នៅផ្សារទំនើបសុវណ្ណា និង ថ្ងៃទី 12-13-14 មិថុនា នៅផ្សារ
ទំនើបសូរិយា៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល