នៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមអ្នកអភិវឌ្ឍន៍ Ubuntu ដែលបានប្រារព្ធធ្វើឡើងនៅក្នុងសប្តាហ៍
នេះ ក្រុមហ៊ុន Canonical បានធ្វើសេចក្តីប្រកាសជាផ្លូវការមួយស្តីពីគំរោងថានឹងនាំយកប្រព័ន្ធ
ដំណើរការ Ubuntu របស់ក្រុមហ៊ុនចូលទៅកាន់ពិភពឧបករណ៍ tablet និង smartphone ។
បើតាម blogger Vaughan-Nichols របស់ ZDNet អោយដឹងថាក្រៅពីគំរោងឆ្ពោះទៅកាន់ពិភព
ឧបករណ៍ចល័តនោះ Canonical ក៏មានគំរោងនាំយក Ubuntu ទៅដាក់នៅលើឧបករណ៍
smart TV នាពេលអនាគតផងដែរ ។
តាមការអោយដឹងពីដៃគូរអ្នកបង្កើតក្រុមហ៊ុន Canonical លោក Mark Shuttleworth ថាប្រការ
សំខាន់សំរាប់ក្រុមហ៊ុនពេលនេះគឺការធ្វើទំនាក់ទំនងអោយកាន់តែជិតស្និទ្ធជាមួយបណ្តាក្រុម
ហ៊ុនអ្នកផលិតឧបករណ៍អេឡិចត្រូនិចទាំងឡាយ ដោយផ្អែកលើមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុន
ហើយ Canonical នឹងខិតខំធ្វើអោយបានជោគជ័យសំរេចបាននូវទិសដៅរបស់ខ្លួនក្នុងការនាំ
យក Ubuntu ដែលមានលក្ខណៈស្តង់ដារមួយដាក់លើ smartphone, tablet និង smart TV ។
ជំនួសអោយការដាក់លក់ភ្លាមៗនៅលើទីផ្សារនូវសមិទ្ធិផលនៃប្រព័ន្ធដំណើរការថ្មីរបស់ខ្លួន
នេះ ក្រុមហ៊ុនចង់ធ្វើការអះអាងធានាថា Ubuntu 12.04 LTS (Long Term Support) ដែលនឹង
ត្រូវបង្ហាញវត្តមាននៅក្នុងពេលខាងមុខនេះនឹងមានដំណើរការបានយ៉ាងល្អនៅលើម៉ាស៊ីន
កុំព្យូទ័រលើតុ (Destop) ដែលមាន Interface ជា Unity ។ Vaughan-Nichols ក៏បានធ្វើសេចក្តី
សន្និដ្ឋានមួយផងដែរថាបណ្តាឧបករណ៍ Tablet និង smartphone ដែលដំណើរការលើប្រព័ន្ធ
ដំណើរការ Ubuntu នេះ នឹងប្រើប្រាស់ Processor របស់ ARM និងអាចបង្ហាញវត្តមានជាផ្លូវ
ការរបស់ខ្លួននៅក្នុងត្រីមាសទី២ ក្នុងឆ្នាំ ២០១២ ខាងមុខនេះ។
ដើម្បីមានដំណើរការមួយដ៏ល្អក្នុងការប្រកួតប្រជែងជាមួយ iOS របស់ Apple និង Android
របស់ Google រួមទាំង Windows (រួមមាន Windows 8 មាន Interface ជា Metro)ផងនោះ តំរូវ
អោយ Canonical ធ្វើការអនុវត្តន៍លើកិច្ចការជាច្រើនរបស់ខ្លួនបន្ថែមទៀត ។ តាមប្រភពពី
Shuttleworth ថាបើទោះបីជា Android និង iOS កំពុងតែបានកាន់កាប់នៅក្នុងទីផ្សារផ្នែក
ឧបករណ័ចល័តនៅក្នុងដៃក៏ដោយ ប៉ុន្តែ Ubuntu និង Windows នៅតែអាចមានវត្តមាននៅទី
កន្លែងណាមួយនៅក្នុងទីផ្សារនៃឧបករណ៍ដែលបាននិយាយខាងលើផងដែរ ។
គួរបញ្ជាក់ផងដែរថា Canonical ធ្លាប់បានធ្វើការអភិវឌ្ឍន៍នូវប្រព័ន្ធដំនើរការ Ubuntu របស់ខ្លួន
សំរាប់ដំណើរការលើផ្នែកទីផ្សារទូរស័ព្ទចល័តនេះតាំងតែពី ៤ឆ្នាំមុនមកម្ល៉េះ គឺខណៈពេល
ដែលចាប់ផ្តើមមានវត្តមាន iPad ដែលក្រុមហ៊ុន Intel ទើបតែបានបង្ហាញនូវគំរូមូលដ្ឋាននៃ
Mobile Internet Device សំរាប់បណ្តាឧបករណ៍ tablet mini ដំបូងបំផុត ៕
ប្រភព៖ ZDNet
ដោយ៖ រស្មី