នៅក្នុងការធ្វើស្ថិតិមួយចំពោះអ្នកប្រើប្រាស់នៅក្នុងប្រទេសអូស្រ្តាលី បានបង្ហាញអោយដឹង
ថា iPhone ដែលជាផលិតផលរបស់ក្រុមហ៊ុន Apple បាននាំមុខលើ Nokia និងបានក្លាយជា
ទូរស័ព្ទដែលទទួលបានការពេញនិយមបំផុតនៅក្នុងប្រទេសមួយនេះ ។
ការស្ទង់មិតិនេះក្រោមប្រធានបទមានឈ្មោះថា បរិមាណអ្នកប្រើប្រាស់ទូរស័ព្ទចល័តក្នុង
ប្រទេសអូស្រ្តាលីប្រចាំឆ្នាំ ២០១១ ដែលបានធ្វើឡើងកាលពីថ្ងៃទី៦ ខែតុលាម្សិលម៉ិញ បាន
បង្ហាញថាចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃរបស់ Apple បានចំនួន ៣២ភាគរយ ខណៈពេល
ដែល Nokia មានតែ ២៨ភាគរយប៉ុណ្ណោះ ។
ការស្ទង់មិតិនេះបានបង្ហាញយ៉ាងច្បាស់ថា " មានការបង្ហាញយ៉ាងច្បាស់មួយចំនួន ស្តីពីការ
និយមចូលចិត្តលើប្រភេទទូរស័ព្ទចល័តនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ចំនួន
អ្នកប្រើប្រាស់ផលិតផលរបស់ Nokia មានការធ្លាក់ចុះគួរអោយបារម្មណ៍ ដែលមានលក្ខណៈ
ប្រហាក់ប្រហែលគ្នានឹងករណីផលិតផលទូរស័ព្ទ Motorola នារយៈកាលកន្លងមកនេះផងដែរ
ដែលផ្ទុយពី Apple គឺមានការពេញនិយមកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃចាប់តាំងតែ
ពីពេលដែល iPhone បានចាប់កំណើតដំបូងនោះ ។
បណ្ឌិត Marisa Maio Mackay បានអោយដឹងថា ជិតពាក់កណ្តាលនៃចំនួនមនុស្ស ២១១៥
នាក់ដែលបានសាកសួរនោះ ពួកគេកំពុងតែកាន់នៅក្នុងដៃ ក៏ដូចជាកំពុងតែមានគំរោងនឹង
ទិញផលិតផល iPad នៅពេលខាងមុខនេះ ។ ការស្ទង់មតិនេះក៏បានបញ្ជាក់អោយដឹងដែរ
ថាមានការផ្តោតយ៉ាងយកចិត្តទុកដាក់បំផុតទៅលើផលិតផល Tablet ពីសំណាក់អ្នកទាំង
នោះជាពិសេសគឺភាគីបុរស ដែលមានចំនួនរហូតដល់ ៦០ភាគរយេណោះ ។
Mackay ក៏បានអោយដឹងពីកំរិតនៃការពេញចិត្តនិយាយជារួមរបស់អ្នកផ្តល់សេវាកម្មទូរស័ព្ទ
ចល័តនៅក្នុងប្រទេស អូស្រ្តាលីថាមានការធ្លាក់ចុះមកត្រឹមតែ ៩០ភាគរយក្នុងឆ្នាំ ២០១០
និង ៧៦ភាគរយនៅក្នុងឆ្នាំ ២០១១ នេះ ។ ប្រៀបធៀបជាមួយក្រុមហ៊ុនផ្គត់ផ្គង់សេវាផ្សេងៗ
ដូចជា Vodafone ដែលគេដឹងថាជាក្រុមហ៊ុនដែលផ្តល់សេវាមានលក្ខណៈខ្សោយបំផុតមាន
អតិថិជនពេញចិត្តមានចំនួនត្រឹមតែ ៦១ភាគរយ Telstra ចំនួន ៧៨ភាគរយ, Optus ចំនួន
៨០ភាគរយ,Virgin ចំនួន ៨៩ភាគរយ ។ ចំពោះការធ្លាក់ចុះនេះមានមូលហេតុចំបងជាទូទៅ
មួយដែលគេគិតថាប្រហែលជាមកពីការតភ្ជាប់រវាងក្រុមហ៊ុនគ្រប់គ្រង Network មានលក្ខណៈ
ទន់ខ្សោយ ៕
ប្រភព៖ Dailyinfo
ដោយ៖ រស្មី