CamNews

ជីវិតរស់នៅ 

ការបូបយួរដៃ​ ក៏អាចប៉ះពាល់ដល់សុខភាពដែរ


យល់ដឹង៖​ តាមការសិក្សាស្រាវជ្រាវថ្មីៗមួយរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ការបូប
យួរដៃរបស់ស្រីៗ គឺមានមេរោគបាក់តេរីច្រើនណាស់​ ដែលជាហេតុបណ្ដាលអោយមានជម្ងឹ
ឆ្លងខ្ពស់បំផុត។



តាមការបង្ហាញអោយដឹងពីក្រុមគ្រូពេទ្យនៃសាកលវិទ្យាល័យរដ្ឋ Las Vegas បានអោយ
ដឹងថា កាបូបមនុស្ស​ស្រី គឺមានបាក់តេរីរាប់លាន ដែលយើងមិនអាចមើលឃើញ ខណៈ
ដែលនារីៗ បានដាក់វាធ្វេសប្រហែស ​ពោលដូចជាការដាក់នៅលើកំរាលព្រំ ឬនៅលើតុ
កន្លែងការងារជាដើម។ តាមការអះអាងពីលោកគ្រូពេទ្យ បានអោយដឹងថា បាក់តេរីទាំង
អស់នោះ អាចបណ្ដាលអោយមនុស្ស មានជម្ងឺដូចជា​ ឈឺពោះ វិលមុខ នឹងជម្ងឺរាករួសជា
ដើម។



តាមការផ្ដល់អនុសាសន៍របស់លោកវេជ្ជបណ្ឌិត​ Gobel Novalt បានអោយដឹងថា ទោះបីជា
ការបូបរបស់មនុស្សស្រីមានជាប់បាក់តេរីច្រើនក៏ដោយ​ តែបើនារីៗឧស្សាហ៍បោកគក់វា នោះ
វានឹងអាចជួយកាត់បន្ថយ នៃការកើតជម្ងឺ ដែលបណ្ដាលមកពីមេរោគតូចៗទាំងនោះផងដែរ។

 

ដោយ៖​ ឧស្សាហ៍
ប្រភព៖ yahoo


Tags: lifestye knowdement healthhazard in handbag