CamNews

ព័ត៌មានបច្ចេកវិទ្យា 

នាឡិកាដៃ iWatch របស់ Apple មានតំលៃចាប់ពី ១៤៩ ដុល្លារ

តាមប្រភពពីកាសែត DigiTimes, ក្រុមហ៊ុនទទួលខុសត្រូវផលិត iWatch នឹងជា Inventec (តៃវ៉ាន់)
ដែលផលិតដល់ទៅ ៦០% ទិន្នផលនៃឧបករណ៍នេះ។ បើតាមអ្នកវិភាគម្នាក់នៅ CIMB Group
បណ្តាការកុម្មង់ផលិតនេះ ត្រូវបានប៉ាន់ស្មានថា នឹងមានរួមចំណែកប្រហែល ១៩% ផ្តល់ប្រាក់
ចំណេញដល់ Inventec ក្នុងឆ្នាំ ២០១៤។

ក្រុមអ្នកវិភាគបានប៉ាន់ស្មានថា iWatch របស់ Apple នឹងមានតំលៃចាប់ពី ១៤៩ ដល់ ២២៩ ដុល្លារ
ហើយអ្នកប្រើប្រាស់ នឹងទិញផលិតផលនេះ ដោយផ្តោតសំខាន់ ដើម្បីជំនួស ឧបករណ៍ស្តាប់តន្រ្តី
iPod របស់ខ្លួន។ បរិមាណ iWatch ដែលនឹងផលិតនៅក្នុងឆ្នាំ២០១៤ ត្រូវបានប៉ាន់ស្មានថានឹងមាន
ចំនួន ៦៣,៤ លានគ្រឿង។

ក្រៅពី iWatch របស់ Apple, Sony បានបង្ហាញខ្លួន SmartWatch របស់ខ្លួនរួចហើយ រីឯ Samsung
ក៏បានដាក់ចេញផែនការ បញ្ចេញ smartwatch Galaxy Gear នៅថ្ងៃទី ៤ ខែកញ្ញា ខាងមុខនេះផង
ដែរ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VReview


Tags: iWatch smartwacth apple hightech នាឡិកាដៃឆ្លាតវៃ