CamNews

ព័ត៌មានអន្តរជាតិ 

រងរបួស ៣ នាក់ ក្រោយមានការផ្ទុះអាវុធ បាញ់គ្រាប់ពិត នៅក្នុងវិទ្យាល័យ ម្សិលមិញនេះ

ព័ត៌មានអន្តរជាតិ ៖ ទូរទស្សន៍ក្នុងស្រុក KDKA រាយការណ៍អោយដឹងថា យ៉ាងហោចណាស់
មនុស្ស ៣ នាក់ រងរបួស ក្រោយមានការផ្ទុះអាវុធ បាញ់គ្រាប់ពិត  នៅវិទ្យាល័យ
Pittsburgh
សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ម្សិលមិញនេះ។

បើតាមការអោយដឹងពីមន្រ្តីផ្លូវការប្រចាំតំបន់   គូសបញ្ជាក់អោយដឹងថា   ជនដៃដល់ដៃ ប្រ
ដាប់ដោយកាំភ្លើងនោះ  បានចេញមកពីក្នុងព្រៃជិតវិទ្យាល័យ  រួចបើកការវាយប្រហារបាញ់
មកលើក្រុមសិស្ស និស្សិតតែម្តង។ ​ ដោយឡែក ប្រភពដដែល បន្ថែមថា  ខណៈពេលដែល
បានឃើញហេតុការណ៍បាញ់បោះស្រស់ៗ នៅនឹងមុខដូច្នេះហើយនោះ ក្រុមសិស្ស និស្សិត
បានផ្អើលនាំគ្នារត់ចូលទៅក្នុងវិទ្យាល័យ ដើម្បីស្វែងរកជំនួយ។

ជនរងគ្រោះទាំង ៣ នាក់ ជាសិស្សនិស្សិតនោះ  ត្រូវបានរកអោយឃើញថា  ករណីរងរបួស
របស់ពួកគេ   មិនមានការគំរាមគំហែងដល់អាយុជីវិតនោះទេ  ពោលគឺ ​ គ្រាន់តែទទួលរង
របួសធ្ងន់ក្រោយពីមានការបាញ់បោះចំ ជើង ប្រអប់ជើង ក ស្មា និងប៊ះចំក្បាលតែប៉ុណ្ណោះ

ផ្ទុយទៅវិញ      ក្រោយមានការវាយប្រហារ  ដោយបាញ់គ្រាប់កាំភ្លើងពិតហើយនោះ  បុរស
ជាជនដៃដល់  បានរត់គេចខ្លួនដោយសុវត្ថិភាព ។ យ៉ាងណាមិញ មន្រ្តីប៉ូលីស មកទល់នឹង
ខណៈនេះ ក៏កំពុងតែតាមដានស៊ើបអង្កេត  រកមូលហេតុពិត  ដែលនាំអោយមានការផ្ទុះអា
វុធលើកនេះ ក៏ដូចជាកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើង   ដើម្បីឈានទៅដល់ការចាប់ឃាត់
ខ្លួន៕

 

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ប្រមាញ់បានរូបថត ជនសង្ស័យ នាំយកក្រពើ បង្អើល ពេញអាកាសយានដ្ឋាន
- ឃាតករចិត្តឆើត ឈ្មោះ ហៃយ៉ាន់ បន្តសម្លាប់ មនុស្ស ១៣ នាក់ទៀត នៅទឹកដី អាស៊ី
- ទិដ្ឋភាពរួម ព្យុះកំណាច Haiyan ថតពីលើអាកាស ដោយអង្គការ ណាសា

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Pittsburgh USA US United States Fire Shot Dead