CamNews

អាមេរិក អ៊ឺរ៉ុប ប្ដឹងចិន ទៅ WTO

អាមេរិក សហភាពអ៊ឺរ៉ុប និងជប៉ុន បានប្ដឹងប្រទេសចិន ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក
(WTO) ចំពោះការដែលក្រុងប៉េកាំងកំណត់ការនាំចេញនូវដីកម្រមួយប្រភេទ ដែលជាធាតុផ្សំដ៏
សំខាន់ ក្នុងផលិតផលនានាដូចជា ថ្មរបស់រថយន្ដ hybrid , turbine កង្ហារ និងឧបករណ៍អេឡិច
ត្រូនិចជាដើម។


អាមេរិក សហភាពអ៊ឺរ៉ុប និងជប៉ុន បានចោទប្រកាន់ទៅលើប្រទេសចិនថា បានកំណត់កម្រិតនៃ
ការនាំចេញដើម្បីជួយអោយក្រុមហ៊ុនក្នុងស្រុកមានផលប្រយោជន៍ច្រើនក្នុងការប្រកួតប្រជែងមិន
មានតម្លាភាព នៅលើទីផ្សារអន្ដរជាតិ។

លោក Ron Kirk​ អ្នកតំណាងពាណិជ្ជករអាមេរិក បានអះអាងថា ប្រការដែលសំខាន់បំផុតនោះគឺ
ក្រុមកម្មករ និងអ្នកផលិតអាមេរិក ត្រូវតែបានទទួលដោយមានតម្លាភាព នូវវត្ថុធាតុដើម ដូចជាដី
កម្រជាដើម ដែលជាប្រការមួយដែលចិនបានយល់ព្រមយ៉ាងជាក់ច្បាស់ នៅពេលចូលក្នុងអង្កការ
ពាណិជ្ជកម្មពិភពលោក។

ផ្ទុយទៅវិញ ប្រទេសចិន អះអាងថា ពួកគេត្រូវតែការពារដីកម្រ និងលោហធាតុ ដោយសារតែបញ្ហា
បរិស្ថាន។

គូររំឭកថា មុននេះ WTO ធ្លាប់បានចេញសេចក្ដីសម្រេចចិត្ដប្រឆាំងនឹងប្រទេសចិន ក្នុងករណីតវ៉ា
មួយដែលត្រូវបានធ្វើឡើងដោយអាមេរិក កាលពីខែមិនា ប៉ុន្ដែអាមេរិក សហភាពអ៊ឺរ៉ុប និងជប៉ុន
នៅតែយល់ថា ការឆ្លើយតបរបស់ចិន មិនទាន់សមតាមបំណងរបស់ពួកគេ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: Japan U.S. EU battle xport China to WTO