CamNews

ទូរស័ព្ទ 

កាមេរ៉ាមុខរបស់ Galaxy S6 លេចចេញចំនុចពណ៌ស្វាយ ដ៏ចម្លែក ពេលថតរូប

កំពូលស្មាតហ្វូនស៊េរីថ្មី Galaxy S6 និង Galaxy S6 Edge របស់ Samsung ទទួលបានប្រតិកម្មជា ច្រើនពីសំណាក់អ្នកប្រើប្រាស់ ចាប់តាំងពីពេលដែលពួកវា បានបង្ហាញណែនាំជាផ្លូវការរួចមក។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់មួយចំនួន បានរអ៊ូរទាំស្តីពីរឿងដែលកាមេរ៉ាមុខរបស់ Galaxy S6 បានលេចចេញនូវចំនុចពណ៌ស្វាយ ពេលដែលថតរូប។ 

អាន៖ ឧបករណ៍ស្រោបការពារ Clear View របស់ Samsung បានធ្វើឲ្យមាន ស្នាមឆ្កូតអេក្រង់ Galaxy S6 Edge

កំពូលស្មាតហ្វូន Galaxy S6 និង Galaxy S6 Edge ត្រូវបានវាយតំលៃថា គឺជាកំពូលស្មាតហ្វូនពីរ ក្នុងចំនោមបណ្តាស្មាតហ្វូនដទៃផ្សេងទៀត ដែលបានបំពាក់កាមេរ៉ាល្អបំផុត ក្នុងពេលបច្ចុប្បន្ននេះ។

យោងតាមប្រធានបទមួយនៅក្នុង Forum Reddit នៅពេលធ្វើការថតរូបជាមួយនឹងកាមេរ៉ាមុខរបស់ Galaxy S6 រូបថតបានលេចចេញមាននូវចំនុចពណ៌ស្វាយតូចមួយ។ បច្ចុប្បន្ន នៅមិនទាន់ដឹងច្បាស់ ពីមូលហេតុនៃបញ្ហា Error នេះថាមកពីបញ្ហា Hardware ឬក៏ Software នោះទេ។

អាន៖ ក្រឡេកមើល​ Concept iPhone Air ដែលមានកម្រាស់ ដ៏ស្តើងត្រឹម 4,3 mm តើស្អាតប៉ុណ្ណាដែរ? (មានវីដេអូ)

អ្នកប្រើប្រាស់មួយចំនួនបានឲ្យដឹងថា បញ្ហាខាងលើនេះអាចដោះស្រាយជាបណ្តោះអាសន្នបាន ដោយការកែប្រែកំរិតរីសូលុយហ្សិនរូបភាពរបស់កាមេរ៉ាមុខពីកំរិត 5 MP ចុះមកត្រឹម 3.8 MP។ បច្ចុប្បន្ន នៅមិនទាន់ច្បាស់ថា បណ្តា Galaxy S6 ដែលចរាចរនៅលើទីផ្សារកម្ពុជា មានជួបនៅ កំហុស Error លេចចេញនូវចំនុចពណ៌ស្វាយ ដូចបណ្តាសមាជិកនៃ Forum Reddit ដែលបាន ចែករំលែកមកនេះ ឬក៏អត់នោះទេ?

អាន៖ Apple Watch វាស់ចង្វាក់បេះដូង បានយ៉ាងត្រឹមត្រូវ​ ដូចទៅនឹងម៉ាស៊ីនវាស់ជំនាញ

អាន៖ លេចចេញរូបភាព Galaxy S6 Active ដែលមិនជ្រាបទឹក និងថាមពលថ្ម 3500 mAh

អាន៖ ម៉ូដែលពិសេស Iron Man សម្រាប់ Galaxy S6 Edge​ នឹងបង្ហាញខ្លួន ក្នុងពេលឆាប់ៗនេះ

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ Androidauthority, Vreview



Tags: Front camera Galaxy S6 Smartphone Samsung Hightech