ថ្មីៗនេះ គេហទំព័រ DDay.it បានបង្ហោះនូវរូបភាពមួយចំនួនដែល ពួកគេនិយាយថាជា Samsung
Galaxy Note 8.0។ ក្នុងនោះ tablet ថ្មីរបស់ Samsung មានរូបរាងមូលៗដូចនឹង Note 10.1។ ជាក់
ស្តែង វានៅមានបន្ថែមនូវប៊ូតុង Home ខាងក្រោមអេក្រង់ ដូចទៅនឹងស្មាតហ្វូន Galaxy S III និង
Note II។ រន្ធសំរាប់ដាក់ប៊ិច S-Pen គឺស្ថិតនៅផ្នែគខាងក្រោម និងខាងស្តាំនៃម៉ាស៊ីន។
ប្រភពព័ត៌មានបានឲ្យដឹងថា កាមេរ៉ាផ្នែកខាងក្រោយរបស់ Note 8.0 នឹងមិនបំពាក់អំពូល flash LED។
រូបសណ្ឋានផ្សេងទៀតដូចជា អេក្រង់ "Super Clear LCD" កំរិតពន្លឺ 1280 x 800, CPU Quad Core,
RAM 2GB ក៏ត្រូវបាន DDay.it កំនត់ប្រាប់ជាថ្មី ដូចនឹងព័ត៌មានចចាមអារាមផ្សេងទៀតកាលពីលើក
មុនផងដែរ។ Galaxy Note 8.0 នឹងធ្វើការបង្ហាញខ្លួននៅព្រឹត្តិការណ៍ MWC 2013 ដែលនឹងប្រារព្ធ
ឡើងនៅចុងខែក្រោយ៕
ដោយ៖ សិលា
ប្រភព៖ TTE