ភ្លៀងធ្លាក់នឹងខ្យល់ព្យុះដ៏ខ្លាំងបានធ្វើអោយមនុស្សយ៉ាងហោចណាស់ ១៤នាក់ស្លាប់នឹង
អ្នកនេសាទប្រមាណ៣០នាក់ទៀតបាត់ខ្លួននៅក្នុងភាគខាងត្បូងប្រទេស ស្រីលង្ការ។
មជ្ឍមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថាមនុស្ស១៤នាក់ត្រូវបានគេរាយ
ការណ៍ថាស្លាប់ នឹង៣០នាក់ទៀតបាត់ខ្លួនបន្ទាប់ពីតំបន់ឆ្នេរត្រូវបានបើកបក់ដោយខ្យល់
នឹងភ្លៀងយ៉ាងខ្លាំងកាលពីថ្ងៃសុក្រម្សិលមិញនេះ។
សេចក្តីរាយការផ្លួវការមួយបាននិយាយថា ផ្ទះជិត ១,៥០០ខ្នងត្រូវបានបំផ្លាញដែលភាគ
ច្រើនខូចខាតដំបូល។
ប្រទេសស្រីលង្ការពឹងផ្អែកលើទឹកភ្លៀងដើម្បីផលិតជាថាមពលអគ្គីសនី តែជារឿយៗវា
តែងតែបង្កអោយមានមនុស្សស្លាប់ នឹងខូចខាតទ្រព្យសម្បត្តិ៕
ដោយ
វឌ្ឍនា
Channel News Asia