CamNews

ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ឆេះមន្ទីរចាស់ជរានៅ អូស្រ្តាលីកើនឡើងដល់១០នាក់

ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ឆេះមន្ទីរចាស់ជរានៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី
បានកើនឡើងដល់10នាក់ហើយ បន្ទាប់ពីបុរសចំណាស់វ័យ ៨៧ឆ្នាំម្នាក់ត្រូវបានគេរាយការ
ណ៍ថាស្លាប់នៅក្នុងមន្ទីរពេទ្យនៅថ្ងៃសុក្រម្សិលមិញនេះ។
គួរបញ្ជាក់ថាយ៉ាងហោចណាស់មនុស្សចំណាស់ចំនួន៣នាក់បានស្លាប់ នឹងច្រើននាក់ទៀត
បានរងរបួសដែល៨នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបន្ទាប់ពីអគ្គីភ័យមួយបានឆាបឆេះមកលើ
មន្ទីរថែរក្សាចាស់នៅក្នុងទីក្រុង ស៊ីដនី ប្រទេសអូស្រ្តាលីហើយមនុស្សចំណាស់ចំនួន៧នាក់
ទៀតត្រូវបានរាយការណ៍ថាស្លាប់បន្តបន្ទាប់។
គួរបញ្ជាក់ថាភ្នាក់ងារពន្លត់អគ្គីភ័យរាប់រយនាក់, ប៉ូលីស នឹងវេជ្ជបណ្ឌិត បានប្រញាប់ប្រញាល់
ទៅកាន់កន្លែងកើតហេតុបន្ទាប់ពីសំលេងកណ្តឹងប្រកាសអាសន្នបានបន្លឺឡើង។
ប៉ូលីសជឿថាអគ្គីភ័យបានចាប់ផ្តើមចេញពីបន្ទាប់គេងនឹងបានរាលដាលយ៉ាងលឿនដល់
កន្លែងផ្សេងទៀត។
មនុស្សប្រមាណ១០០នាក់ត្រូវបានជួយសង្រ្គោះចេញពីអាគារ ដែលក្នុងនោះ៨០នាក់ត្រូវបាន
បញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន ៩នៅក្នុងទីក្រុង៕

ដោយ វឌ្ឍនា

Tags: firenursing homesydney10 dead