CamNews

រថយន្ត 

Ferrari បង្កើតឯតទគ្គកម្ម ក្បួនរថយន្ដ

រថយន្ដ Ferrari ជាង ៩៦០គ្រឿង បានបង្កើតជាក្បួនរថយន្ដដ៏ធំអស្ចារ្យមួយនៅក្នុងប្រវត្តិ
សាស្ដ្ររបស់ក្រុមហ៊ុនរថយន្ដប្រណិត។

ព្រឹត្ដិការណ៍នេះ ត្រូវបានបង្កើតឡើងនៅលើផ្លូវប្រណាំងរថយន្ដ F1 Silverstone របស់អង់
គ្លេស ដែលមានវត្តមានរបស់រថយន្ដ Ferrari ចំនួន ជាង ៩៦៤គ្រឿង ច្រើនជាង ២ដង បើ
ធៀបនឹងព្រឹតិ្ដការណ៍ដូចគ្នានេះ ដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ២០០៨ ដោយមានរថយន្ដ
Ferrari ៤៩០គ្រឿងចូលរួម នៅលើផ្លូវប្រណាំង Fuji របស់ជប៉ុន។

បើទោះជាមិនទាន់ត្រូវបានទទួលស្គាល់ដោយ Guinness ប៉ុន្ដែ នេះពិតជាមហាក្បួនរថយន្ដ
ដែលមិនធ្លាប់មានពីមុនមករបស់ Ferrari ។

នៅលើផ្លូវប្រណាំង Silverstone នៅអង់គ្លេស រថយន្ដនាំមុខគេគឺ Ferrari 458 Spider បើក
បរដោយអ្នកប្រណាំង F1 Felipe Massa ជនជាតិប្រេហ្សីល។

 






ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT




Tags: Ferrari car parade England