CamNews

ស្លាប់៣នាក់ក្នុងទឹកជំនន់នៅប្រទេសវៀតណាម

ទឹកជំនន់នៅក្នុងភាគកណ្តាលប្រទេសវៀតណាមក្នុងរយះពេល៥ថ្ងៃនេះបានសំលាប់មនុស្ស
ចំនួន៣នាក់ នឹងបានបំផ្លាញផ្ទះសំបែងរបស់ប្រជាពលរដ្ឋច្រើនជាង ៩,៥០០ខ្នង។ ក្នុងនោះ
ដំណាំស្រូវប្រមាណ២១០ហិចតា នឹង៥៨០ហិចតានៃដំណាំផ្សេងៗត្រូវបានបំផ្លាញដោយសារ
ទឹកជំនន់នេះ។
ទឹកជំនន់នេះបានកាត់ផ្តាច់ផ្លូវមួយចំនួនដែលធ្វើអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅ
ក្នុងខេត្ត Quang Ngai នឹង Binh Dinh។
ម៉ាស៊ីនបូមទឹកត្រូវបានបើកអោយដំណើរការជាប្រចាំដើម្បីរក្សាកំពស់ទឹក៕


ដោយ វឌ្ឍនា

Tags: floodvietnam3dead